ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សត្វទន្សោងឈ្មោលមួយក្បាល ត្រូវបានរកឃើញស្លាប់ក្នុងសភាពស្អុយរលួយ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សត្វទន្សោងឈ្មោលមួយក្បាល ត្រូវបានរកឃើញស្លាប់ក្នុងសភាពស្អុយរលួយ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ននៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

បើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បាន បញ្ជាក់ថា សត្វទ​ន្សោ​ងដែលបានស្លា​ប់​ជា​ច្រើនថ្ងៃមកហើយនេះ សង្ស័យត្រូវបានស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងបាក់ឆ្អឹងជំនីចំនួន២ កាំ​​​​​នៅផ្នែកខាងឆ្វេង។ ឯកឧត្តម មានប្រសាសន៍ថា នេះជាសត្វទន្សោងទី៦ ហើយដែលត្រូវបានស្លាប់នៅក្នុងព្រៃសហគមន៍ស​ង្ឃរុក្ខវ័នក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ សត្វទ​ន្សោ​ងទី៥ ដែល បានរកឃើញកាលពីថ្ងៃទី២៤ ខែឧសភា និងបានស្លាប់ដោយការជាប់អន្ទាក់របស់ព្រានព្រៃក្រោយពីការខិតខំជួយសង្គ្រោះជីវិតស​ត្វទន្សោងនេះពីពេទ្យសត្វខណៈ ទន្សោងញីឈ្មោលផ្សេងទៀ​ត​ចំ​នួន ៤ ក្បាលបានស្លាប់ដោយជាប់អន្ទាក់ និងដោយសារអន្ទាក់ឆក់កាលពីដើ​មឆ្នាំ ២០២០។

ឯកឧត្តម បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សត្វកម្រ ដោយសារស្នាដៃក្រុមព្រានព្រៃគ្មានក្តីមេត្តា ហើយបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្ស និងសហគមន៍ព្រៃសង្ឃរុក្ខវ័នបន្តសហការគ្នាស្អិតរមួតប​ន្ថែ​ម​​​ទៀតដើម្បីរឹតបន្តឹងបន្ថែមលើការអនុវត្តច្បាប់ និងត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះប្រជាពលរដ្ឋដែលចូលព្រៃដើម្បីដកហូតអនុផលព្រៃឈើផ្សេងៗដើម្បីកុំឱ្យពួកគាត់លួចលាក់អាវុធពិត ឬអាវុធកែច្នៃ អន្ទាក់ចូលទៅក្នុងព្រៃ ប្រព្រឹត្តបទល្មើ​​​សធនធានធម្មជាតិ បរបាញ់សត្វ និងដាក់អន្ទាក់សត្វ។ ឯកឧត្តមបានថ្លែងដោយអះអាងត្រូវបន្តស៊ើបអង្កេតស្វែង​រក​ជ​ន​ខិ​​​លខូចដែលប្រព្រឹត្តបទល្មើសបរបាញ់សត្វដាក់អន្ទាក់សត្វ ហើយស្នើសុំប្រជាពលរដ្ឋដែលបានដឹងព័ត៌មានពីជនបំផ្លាញសត្វព្រៃ ជួយផ្តល់ការ សហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីអនុវត្តច្បាប់។

ចាប់តាំងពីខែមករាដល់ខែមិថុនានេះ សត្វទន្សោងយ៉ាងហោចចំនួន ១០ ក្បាលហើយដែលបានរកឃើញថា ស្លាប់ក្នុងតំបន់ការ​ពា​​រធម្មជាតិរបស់កម្ពុជា ដែលក្នុងនោះ ១ ក្បាលរកឃើញស្លាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ។ ចំនួន ៦ ក្បាល (ឈ្មោល ៣​ ក្បាល និងញី ៣ ក្បាល) ស្លាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងខេត្តឧត្តរមានជ័យ។ ២ ក្បាលស្លាប់ក្នុង​តំ​បន់ជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេចដោយសារការបាញ់សម្លាប់ និងកូនទន្សោងញី ១ ក្បាលរកឃើញស្លាប់ក្នុងដែនជម្រក​ស​ត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរីដោយសារតែជាប់អន្ទាក់។

តាមរបាយការណ៍សិក្សារបាយពីសត្វទន្សោង នៅក្នុងប្រទេសកម្ពុជា គឺមានចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេ​ស​កម្ពុជា ជាកន្លែងដែលមាន វត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈ ចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ា​ន់​ស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែប៉ុ​ណ្ណោះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com