ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០​២០ របស់អគ្គនាយកដ្ឋានភស្តុភារ និ​​​ងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ៖ ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករ​ដ្ឋ​​​មន្រ្តី រដ្ឋម​ន្រ្តី​​​ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុ ដោ​យ​មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នង​ការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពា​ក់​​ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការជួបជុំគ្នាក្នុងថ្ងៃនេះគឺដើម្បីឆ្លងផែនការសកម្មភាព របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២០ ហើយក៏ជាកិច្ចប្រជុំឆ្លងផែនការសកម្មភាពលើកចុងក្រោយរបស់អគ្គនាយកដ្ឋានទាំង​១​​​១​ចំណុះក្រសួងមហាផ្ទៃផងដែរ។ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ការខិតខំប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ និ​ងផែនការសកម្មភាពប្រចាំឆ្នាំ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ ដើម្បីដឹកនាំគ្រប់គ្រងការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ហើ​យនេះចាត់ទុកថាជាលក្ខខណ្ឌនៃការគ្រប់គ្រង និងការដឹកនាំ ដែលមិនអាចខ្វះបាន។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងធ្វើជាត្រីវិស័យបង្ហាញផ្លូវឲ្យកាន់តែសុក្រឹត ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវគោលបំណង គោលនយោបាយរបស់ក្រសួងមហាផ្ទៃ រួមមាន៖ ការដឹកនាំ គ្រប់គ្រង រដ្ឋបាលដែនដី ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សធារណៈ។ ឯកឧត្តមក៏បានបន្ថែមផងដែរថា ទោះបីជាអគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានជួបនូវបញ្ហាប្រឈមនានាមួយចំនួនក៏ដោយ ប៉ុន្តែក្រោមការដឹកនាំ និងបង្ហាញផ្លូវដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម អគ្គនាយកដ្ឋានតែងតែខិតខំប្រឹងប្រែងពុះពារដោះស្រាយបញ្ហាទាំងនោះ ដើម្បីសម្រេចបាននូវសមិទ្ធផលផ្សេងៗ។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថា គ្រប់អគ្គនាយកដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំទទួលបន្ទុក បន្តខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាកសាងអង្គភាពរបស់ខ្លួនឲ្យមានស្នាដៃកាន់តែច្រើន ក្នុងការរួមចំណែកគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានរៀបចំផែនការ សកម្មភាពសម្រាប់បន្ដអនុវត្តក្នុងឆ្នាំ២០២០នេះ ដោយផ្អែកលើមូលដ្ឋានផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) ហើយផែនការសកម្មភាពនេះត្រូវបានរៀបចំឡើងដោយបានសម្របសម្រួល និង រួមបញ្ចូលគ្នាពីក្របខណ្ឌយុទ្ធសាស្ដ្រចង្កោមសកម្មភាព និងសកម្មភាព ដោយបានឆ្លុះបញ្ចាំងគ្រប់ជំនាញនៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ។ ព្រមជាមួយគ្នានេះ ផែនការសកម្មភាពប្រចាំឆ្នាំ២០២០បានផ្ដោតលើតួនាទីភារកិច្ចស្នូលសំខាន់ៗ របស់បណ្ដានាយកដ្ឋានមួយចំនួន ដែលជួបប្រទះក្នុងការអនុវត្តផែនការយុទ្ធសាស្ដ្រលើកទី​១​ កន្លងមក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com