ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលស្រុកស្អាង ណែនាំដល់ម្ចាស់អាជីកម្មរណ្ដៅដី និងការដឹកដី ដឹកខ្សាច់ ដឹកថ្ម ក្នុងភូមិសាស្ត្រស្រុកស្អាង ត្រូវគោរពអោយតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយ​តំ​ណា​ងរបស់ប្រជាពលរដ្ឋ ម្ចាស់ពុះដីឡូត៍ និងម្ចាស់អាជីវកម្មរណ្ដៅដី និងការដឹកដី ដឹកខ្សាច់ ដឹកថ្ម ក្នុងភូមិសាស្ត្រស្រុកស្អាង និ​ង​​​បានណែនាំដល់ម្ចាស់អាជីកម្ម ទាំងអស់ក្នុងភូមិសាស្ត្រស្រុកស្អាង ត្រូវគោរពអោយតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល  និ​​​ងគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

លោកអភិបាលស្រុកស្អាង បន្តថា កន្លងមកនេះមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពី រថយន្តដឹកថ្ម ដឹកខ្សាច់ និងដឹកដី និ​ងមានការថ្អូញថ្អែរពីប្រជាពលរដ្ឋ ពីរថយន្តដឹកទាំងនេះ ដែលបានបើកលឿន និងបើកជែងបង្កហានិភ័យដល់ប្រជាពលរដ្ឋ ដែ​លធ្វើដំណើរនៅតាមដងផ្លូវ។

ដូច្នេះលោកអភិបាលស្រុក ក៏បានស្នើដល់ម្ចាស់អាជីកម្មរណ្ដៅដី និងក្រុមអ្នកដឹកដី ដឹកខ្សាច់ និងដឹកថ្ម មិនត្រូវដឹកជញ្ជូនដី ខ្សា​ច់​ ឱ្យហួសពីទ្រុងរថយន្តឡើយ និងត្រូវគោរពតាមបទដ្ឋាន នៃការកំណត់កម្រិតផ្ទុករបស់រថយន្ត។ ការដឹកជញ្ជូនតាមរថយន្តតា​ម​​​ផ្លូវ ត្រូវមានគម្របតង់កៅស៊ូគ្របពីលើឱ្យជិត ហើយចងអោយជាប់ចៀសវាងការធ្លាក់នូវថ្ម គ្រួស ខ្សាច់ និងដីជាដើម ដែលប​ណ្ដា​​​​​លធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅ ឬការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានស្នើអោយម្ចាស់ពុះដីឡូត៍ ទាំងអស់ត្រូវ មុនពុះដីឡូត៍ត្រូវមានប័ណ្ណកម្មសិទ្ធិ ក្រោយពីពុះដីឡូត៍ ត្រូវកែប្រែដីជាប្រភេទដីសាងសង់ និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ពិសេសមុនធ្វើការពុះដីឡូត៍ត្រូវពិភាក្សាជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំ​ណ​ង់ និងសុរិយោដីខេត្ត ដើម្បីផ្ដល់យោបល់ចៀ​សវាងមានបញ្ហានៅថ្ងៃក្រោយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com