ខេត្តតាកែវ ៖ ព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក កេត ម៉ៅ អភិបាល ស្រុកសំរោង និងភរិយា លោក ញ៉េប លីប្រធានក្រុម ប្រឹក្សាស្រុក អមដំណើរ ដោយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុកបានដឹកនាំមន្រ្តីរួម មានលោកនាយក នាយករងរដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានអង្គភាពចំណុះ និងមន្រ្តីរដ្ឋបាលស្រុក។
ដែលមានការចូករួមដោយលោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបីលោកមេឃុំក្រុមប្រឹក្សាក៏បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៣និងនាំយកថវិកានិងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចំនួនពីរវត្តគឺវត្តអង្គញ់ថវិកាសរុប៧១៥,០០០រៀលក្នុងនោះថវិកាមន្រ្តីរាជការក្នុងស្រុក៤០០,០០០រៀល និងឃុំថវិកាចំនួន៣១៥,០០០រៀល ។
ស្ថិតនៅភូមិស្វាយ ឃុំសំរោង និងវត្តប្រាសាទមង្គលថវិកាសរុប៧៥៥,០០០រៀល ថវិកាមន្រ្តីរាជការក្នុងស្រុក៥៣០,០០០រៀល និងថវិកាឃុំ ២២៥,០០០រៀលស្ថិតនៅភូមិកាយបាំង ឃុំសឹង្ហ ព្រមទាំង ទេយ្យវត្ថុមួយវត្តរួមមាន អង្ករ ៥០គីឡូក្រាម កូកាកូឡា ១កេស មី ១កេស និងទឹកបរិសុទ្ធ ១កេសក្នុងមួយវត្ត ដើម្បីឧទ្ទិស កុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។