ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បង្ក្រាបហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា បង្កប់សេវផ្លូវភេទ ឃាត់ខ្លួនមនុស្ស៣៧នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការស្រាវជ្រាវ សហ កា​រជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា ដែលល្បីថា បង្កប់សេវផ្លូវភេទ ក្នុងខណ្ឌសែនសុខយូរមកហើយ។

ប្រតិបត្តិការ ចុះបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង អ័រគីដេ ម៉ាស្សា និងស្ប៉ា នៅតាមបណ្តោយផ្លូវ ១៩៨៦ ផ្ទះលេខC១៤ សង្កា​ត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើសញ្ចារកម្ម ក្នុងនោះមា​ន​៖​ អ្នកគ្រប់គ្រង៣នាក់, បុគ្គលិកធម្មតា៤នាក់, សន្តិសុខម្នាក់, នារីម៉ាស្សា២៣នាក់ (សង្ស័យជាអនីតិជនចំនួន២នាក់) និងភ្ញៀវ​៦នាក់ ។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំ​ពេញ សម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេ​នីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងកា​រ​ដ្ឋាននគរបាលរាជាធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ទីតាំងហាងម៉ាស្សា មានបន្ទប់សម្រាប់ម៉ាស្សាសរុបចំនួន២៧បន្ទប់ ចំពោះតម្លៃសេវារួមភេទដោយប្រើដៃ មានចាប់ពី៣០ដុល្លារឡើងទៅ និងរួមភេទចាប់ពី៥០ដុល្លារឡើងទៅ។ លុយដែលទទួលបានពីភ្ញៀវនោះ មួយចំនួនត្រូវបានចែកទៅឲ្យមេការ ភេទប្រុស០៣នាក់ ដែលជាជនជាតិខ្មែរ។

សមត្ថកិច្ចជំនាញ បានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុ​ស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេតជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះប្រតិបត្តិការទៅឃាត់ខ្លួនមេ​កា​រគ្រប់គ្រងចំនួន០៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗតែម្ដង និងដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំ​មកការិយាល័យជំនាញ ។ ក្រោយបញ្ចប់ការសាកសួរ ចំពោះអ្នកដែលពុំពាក់ព័ន្ធ សមត្ថកិច្ចជំនាញអនុញ្ញាត ឲ្យត្រឡប់ទៅវិញជាធម្មតា ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន បុរសមេការចំនួន០៣នាក់ជាបន្តអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំ​ណែ​កឯនារីបំរើសេវាម៉ាស្សា ត្រូវបានសមត្ថកិច្ចប្រគល់ជូន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ  ៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com