ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ផ្លូវជាតិលេខ៣ នឹងត្រូវបានសា​ងស​ង់ស្ពានអាកាសចំនួនពីរកន្លែង នៅទីតាំងផ្សារសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ដើម្បីចៀងវាងការបង្កគ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានអះអាងថា ផ្លូវជាតិលេខ៣ នឹងត្រូវបានសាងសង់ស្ពានអាកាសចំនួនពីរកន្លែង នៅ​ទីតាំង​ផ្សារសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ ដើម្បីចៀងវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយ​​នឹងត្រូវរៀបចំធ្វើនាពេលឆាប់ៗខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២​០​ ​នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ឯកឧត្ដមបានជួបពិភាក្សាជាមួយអភិបាលខេត្តកំព​ង់​​​ស្ពឺ  និង​អភិបាលខេត្ត​តាកែវ លើការសាងសង់ស្ពានអាកាសឆ្លងកាត់នៅកន្លែងផ្សាររួចហើយ។ ឯកឧត្តម​ទេសរដ្ឋ​មន្រ្ដីបានប​ញ្ជា​​​ក់​ថា “យើងមិនអាចឱ្យគាត់ឆ្លងកាត់បានទេ ព្រោះថាមាន​ផ្លូវ​៤គន្លង អីញ្ចឹង​បើគាត់ឆ្លងកាត់វាអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ចំពោះគាត់។ យើង​បានសម្រេចហើយ និងកំពុងសាងសង់ស្អានអាកាសពីរកន្លែង គឺមួយនៅខេត្តតាកែវ និង​មួយទៀត​នៅខេត្ត​កំពង់ស្ពឺ”។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដថា ដោយមានសំណើពី​ឯកឧត្ដម​​អភិបាល​ខេត្ត​តាកែវលើកឡើងថា ដោយសារផ្លូវប្រសព្វមានទំហំតូចពេក ស្នើ​សុំ​ក្រុមហ៊ុនពង្រីកឱ្យបាន​៣០០ម៉ែត្រទាំងសងខាង ដើម្បីធ្វើយ៉ាងណា កុំឱ្យកកស្ទះចរាចរណ៍​នៅ​ពេលបត់រថយន្ត។   ទន្ទឹមនេះ ជាការឆ្លើយតបក្រុមហ៊ុនក៏បានយល់ព្រមចំពោះសំណើ​របស់អភិបាល​ខេត្ត​តាកែវ ​ផងដែរ។ ឯកឧត្ដមបានបន្ដទៀតថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់​ចរាចរណ៍​ក្រសួង​សាធារណការ និងដឹកជញ្ជូនក៏បានធ្វើការបណ្តុះបណ្តាលដល់តៃកុង​រថយន្ត​ចំនួន១១វគ្គ ក្នុងនោះ អ្នកបើករថយន្តធន់ធ្ងន់ បាន៦០០នាក់ លើ៧០៦នាក់  និង​បានប្រឡងជាប់​៦៥៦​នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ទោះបីជាមានការកកស្ទះ​ដោយ​សារជំងឺកូវីដ-១៩ ក៏ដោយក្រសួងមិនបានអូសបន្លាយរយៈពេលនោះទេ គឺបានធ្វើ ការ​បើកបង្រៀនអ្នកបើកបររថយន្ដតែម្តង ហើយនៅពាក់កណ្តាលខែនេះ នឹងបើកបង្រៀន​ចំនួន១៨០នាក់ទៀតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com