ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទូលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ប្រាក់ គឹមនាគ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ អញ្ជើ្ជញជាអធិបតីពិធីប្រកាសចូលកាន់តំណែង ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ដែលលោក ខៀវ សារឿន ត្រូវបានតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ។
0
ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អញ្ជើ្ជញជាអធិបតីពិធីប្រកាសចូលកាន់តំណែងលោក ខៀវ សារឿន ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ
Filed in: ព័ត៌មានជាតិ