ព្រឹកថ្ងៃ អង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងាអត្រានុកូលដ្ឋាន និងប្រើប្រាស់សៀភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនដល់លោក លោកស្រី ដែលជាមេឃុំ ចៅសង្កាត់ទាំង ១២៧ ក្នុងខេត្តកណ្ដាល ។