ទាន់ហេតុការណ៍
ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។ => ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ​៖​ ខ្ញុំចង់ឱ្យមានការចូលរួមរៀបចំផែរួមនេះ ជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ មិនមែនត្រឹមតែជាផែ តែជាការរៀបចំជាដង្ហើមសេដ្ឋកិច្ច សម្រាប់យើងទាំងអស់គ្នានៅក្នុងមូលដ្ឋាន។ យោងតាមស្មារតីនៃការឯកភាពគ្នានាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគណៈកម្មការឆ្នេរជាសេនាធិការ នឹងរៀបចំទស្សនាទានក្នុងការរៀបចំផែនការនេះ។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ "ស្ថាបត្យកម្មខ្មែរនាសហសម័យ" ដើម្បីជំរុញលើកស្ទួយនិងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្មក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ => ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យកចិត្តទុកដាក់ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។ => ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ => ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនឹងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ។ => ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ ៖​ ពួកយើងមកថ្ងៃនេះ ដើម្បីមកប្រគល់បណ្ណកម្មសិទ្ធិ ដែលជាទ្រព្យដ៏ថ្លៃថ្លាជូនបងប្អូន ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យ។ => អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុន ដែលផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ដល់សាលាបឋមសិក្សាទួលវិហារ
0

ប្រជាពលរដ្ឋរស់នៅលើសំណង់មិន​រៀ​បរយលើផ្លូវសាធារណៈ តំបន់បឹងកេងកង ចំនួន៨៧ខ្នងផ្ទះ ស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ សប្បា​យរីករាយ និងទទួលយកដីកម្មសិទ្ធិស្របច្បាប់នៅតំបន់អភិវឌ្ឍន៍ថ្មីនៅវិហារសួគ៌

រាជធានីភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោក​ ម៉េត​ មាស​ ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានអោយដឹងថា​ បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម គុណ ១៥ម ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រីតា​ម​រ​​​យៈសំណើរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំ​ណ​ង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែល​អា​ជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្ន​មួ​យរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន។
​ លោក​ ម៉េត​ មាស​ភក្តី​ បានបញ្ជាក់ថា​ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់រប​ស់​សម្តេចក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំ​ពេ​ញ បានដឹកនាំ រៀបចំ ចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈា​ន​ដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com