ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ ឯកឧត្តម អ៊ី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារខេត្តចុះជួយស្រុក និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈមួយចំនួន ទៅចែកជូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ដែលមានជីវភាពខ្វះខាត និងចាស់ជរា នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
0
ក្រុមការងារខេត្តចុះជួយស្រុក និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
Filed in: ព័ត៌មានជាតិ