ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ការិយាល័យគណនេយ្យ និងការិយាល័យបុគ្គលិកបានដំណើរការបើកប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌក្នុងមួយនាក់ៗ ៥០,០០០រៀល ជូនមន្រ្តីនគរបាលខេត្តព្រះសីហនុទាំងអស់ ។
លោកវរៈសេនីយ៍ឯក ជន បូរ៉ាមី ប្រធានការិយាល័យគណនេយ្យបានមានប្រសាសន៍ថា យោងតាមអនុក្រឹតរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១១៦ អណក្រ.បក ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្យក្នុងមួយនាក់ៗ ៥០,០០០រៀល
ក្នុងឱកាសនោះផងដែរ ប្រាក់រំលឹករបស់មន្រ្តីរាជការចំនួន ៩៦នាក់ ក៏ត្រូវបានបើកជូនផងដែរ គឺរំលឹកចាប់ពីខែធ្នូ ឆ្នាំ២០១៨ មកដល់ខែកញ្ញា ឆ្នាំ២០១៩ ៕