នាព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយមាស និងលោក តំណាងក្រុមហ៊ុនខេស៊ីមេន បានអញ្ជើញជាអធិបតី ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ(ដោយក្រុមពេទ្យចល័ត របស់ក្រុមហ៊ុនកំពតខេស៊ីមេន ) ជូនប្រជាពលរដ្ឋចំនួន ២៥០នាក់ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនដែលបានរៀបចំនូវ កម្មវិធីពិនិត្យព្យាបាលជម្ងឺជូនបងប្អូន និងសុំឲ្យក្រុមហ៊ុននៅតែបន្តសកម្មភាព ដើម្បីសុខភាពប្រជាពលរដ្ឋ យើងទាំងអស់គ្នា ។ ហើយក៏សូមណែនាំផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើង កុំជឿតាមការភួតកុហក ញុះញុង់ របស់ជនអគតិដែលដើរនិយាយនិងបបួលបងប្អូនអោយទៅចូលរូមទទួល ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាពេលខាងមុខនេះ ៕