ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកម៉េត មាសភក្តី អ្នកនាំពាក្យរ​ដ្ឋ​​​បាលរាជធានីភ្នំពេញ បាននាំយកប័ណ្ណកម្មសិទ្ធិដីធ្លីទៅចែកជូនបងប្អូ​នប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំ​ណ​ង់ចេញពីតំបន់មិនរៀបរយលើផ្លូ​វ​សាធារណៈ ទៅនៅតំនប់អភិវឌ្ឍវិ​ហា​រសួគ៌

រាជធានីភ្នំពេញ ៖ អនុវត្តតាមការដឹកនាំរបស់​ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការយល់ព្រមពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នាថ្ងៃទី១៧ ខែ​​​កក្កដា ឆ្នាំ២០២០ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាននាំយកប័ណ្ណកម្មសិទ្ធិដីទៅចែកជូនបងប្អូន អតីតប្រជាសហគមន៍បន្ទាយស្លឹក ដែលព្រម​រុះ​រើផ្ទះនៅលើផ្លូវទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកម៉េត មាសភក្តី បានអោយដឹងថា ថ្ងៃនេះ បងប្អូនអតីតប្រជាសហគមន៍បន្ទាយស្លឹកទាំងអស់ មានទឹកមុខរីករាយស្រស់បំព្រង អបអរសាទរនូវពេលបានទទួលលិខិត​ផ្ទេ​រ​សិ​ទិ្ធកាន់កាប់ដីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រទានកម្មដីទំហំ ៤ម៉ែ​ត្រ​គុណ ១៥ម៉ែត្រ ក្នុងតំបន់អភិវឌ្ឍន៍នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បងប្អូនទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ។ ជីវិ​ត​មានសង្ឃឹមក្នុងការរស់នៅ ដែលទទួលនូវសិទិ្ធប្រទានកម្មដីពីរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រក​ម្ពុ​​​ជានិងជាបិតាស្ថាបនិកនៃសន្ដិភាព។
នេះជាការប៉ិនប្រសប់ឈ្លាសវ័យ និងភាពទន់ភ្លន់របស់​ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានី ដែលធ្វើអោយបងបងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍បន្ទាយស្លឹកទាំង ៨​៧​ខ្នងផ្ទះ ដែលរស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង បាននាំគ្នារុះរើផ្ទះរបស់ខ្លួនចេញទៅយកដីឡូត៌ថ្មី ក្នុងភាពសប្បាយរីករាយនិងមិនមានការតវ៉ាអ្វីទាំងអស់។ គេអាចចាត់ទុកថា នេះជាលើកទី១ហើយ ដែលរដ្ឋបាលរាជធានី ដោះស្រាយបញ្ហាសហគមន៍បានយ៉ាងរលូន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ទន់ភ្លន់ រៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពរបស់លោកឃួងស្រេង ខណៈដែលផ្លូវខាងលើនេះត្រូវបានបងប្អូនប្រជាពលរដ្ឋតាំងលំនៅដ្ឋាននៅលើផ្លូវជាង​២​០​ឆ្នាំ​មកហើយនោះ។
គួរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ សហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី​១​១ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរ ដោយស្មារតី សហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជ​ញ្ជូ​​​ន​ទៅទីតាំងដីឡូតិ៍ថ្មី ដីទំហំ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តក​ណ្តា​ល​ ដោយពួកគាត់ស្នាក់នៅជាបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន ក្រោយទទួលបានការយល់ព្រមផ្តល់ជូន ដីឡូតិ៍ទាំងនេះ ពីសម្តេចតេជោនាយករដ្ឋម​ន្ត្រី​ តាមរយៈសំណើរបស់បងប្អូនប្រជាពលរដ្ឋកន្លងមក៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com