ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

អ្នកបុរាណវិទ្យាកម្ពុជា ចុះធ្វើកំណាយ ស្ថានីយបុរាណប្រវត្តិសាស្ត្រ (ទួលយាយហាយ) ទីតាំងស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្ដាល ៖ ស្ថានីបុរាណ”ទួលយាយហាយ” គឺជាទីតាំងដែលមានសក្ដានុពលសម្រាប់កិច្ចការងារផ្នែកបុរាណវិទ្យា របស់អ្នកបុរាណពិទូក្នុងការស្រាវជ្រាវ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ នេះបើតាមការអោយដឹងពី ឯកឧត្ដម អ៊ុក សុខា អគ្គនាយ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌  ក្នុងពិធីក្រុងពាលី បើកការដ្ឋានធ្វើកំណាយស្ថានីយបុរាណ ”ទួលយាយហាយ” កាលពីព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ស្ថិតក្រោមវត្តមានលោកជំទាវ ហ៊ុនកុសនីអភិបាលរង  ខេត្តកណ្តាល។

គួរបញ្ជាក់ថា៖ ការធ្វើកំណាយនៅពេលនេះក្នុងគោលបំណង ដើម្បីសិក្សា រកមូលដ្ឋានគ្រឹះដែលជាប្រវត្តិនៃរឿងរ៉ាវ ដែលបានកើតឡើងនៅទួលបុរាណនេះ ថាតើស្ថានីយ៍នេះមានមនុស្សរស់នៅប៉ុន្មានជំនាន់ ហើយមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅទីនេះ សំរាប់ទុកជាភ័ស្តុតាង សម្រាប់អ្នកស្រាវជ្រាវពីជំនាន់មុន និងជំនាន់ក្រោយៗទៀត ។

លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណ្យវិទ្យា និងបុរេប្រវត្តិវិទ្យា បានឱ្យដឹងដែរថា ៖ ក្នុងការធ្វើកំណាយនេះ បានបែងចែកជា៣ក្រុម និង៣ទីតាំង ដែលមានផ្ទៃក្រឡា៤៨ម៉ែត្រការ៉េ និងមានមនុស្សកាយចំនួន៤២នាក់ និងត្រូវធ្វើរយៈពេល១៤ថ្ងៃ ហើយការជ្រើសរើសយកទីតាំង៣នេះ គឺមានកម្ពស់ខ្ពស់ជាងគេ២ម៉ែត្រកន្លះ និងកាយតាមបណ្ដោយផ្លូវបុរាណ។

លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ ខេត្តកណ្ដាល បានឱ្យដឹងថា៖ សម្រាប់ស្ថានីយបុរាណទាំងអស់នៅក្នុងខេត្តកណ្ដា​ល ​មានចំនួន៥១៦កន្លែង។ ចំពោះការធ្វើកំណាយនេះ លើផ្ទៃដីទំហំ៥ហិកតា បានការឧបត្ថម្ភគាំទ្រទាំងស្រុងពីក្រុមហ៊ុនវឌ្ឍនៈ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com