ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ បង្ហាញពីជោគជ័យ កម្មវិធីសិក្សា៥០+៥០ ក្នុងការដាំដុះ និងចិញ្ចឹមសត្វរបស់និស្សិត ដល់គ្រូបង្រៀនមកពីស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី១៨ និង១៩ ខែកក្កដា ឆ្នាំ២០២០ សាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ បានរៀបចំទស្សនកិច្ចសិក្សាមួយ ដើម្បីជាការដកស្រង់បទពិសោធន៍បង្ហាញពីភាព​ជោគជ័យរបស់និស្សិតលើការងារដាំដំណាំ ព្រមទាំងបង្កាត់និងចិញ្ចឹមសត្វ ដល់​លោ​ក​​​គ្រូអ្នកគ្រូ មកពីតាមបណ្តាសាលា​បឋ​ម​ អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅសាកលវិទ្យា​ល័​យ​ហេ​​​ងសំរិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូង​​​ឃ្មុំ។

ក្នុងសកម្មភាពចុះដកស្រង់បទពិសោធន៍នោះ ដឹកនាំដោយផ្ទាល់ និងជាអធិបតីភាព ពីសំណាក់ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ពិន វណ្ណារ៉ូ សកលវិទ្យាធិការ សាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ និងឯកឧត្តម សិត ខន សកលវិទ្យាធិការ សាកលវិទ្យាល័យកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តម ពិន វណ្ណារ៉ូ បានថ្លែងថា លោកគ្រូអ្នកគ្រូ បានមកដល់ទីនេះគឺក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ពីអ្វីដែលសាស្ត្រា​ចា​រ្យ និងនិស្សិ​តសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ អនុវត្តន៍ជោគជ័យកន្លងមក លើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែ​ង ក្នុងការចិញ្ចឹម-បង្កាត់បង្កង កង្កែប ត្រី ជ្រូកព្រៃ ឃ្មុំ និងគោ និងសត្វមួយចំនួនទៀត ប្រមទាំងការដាំដុះ នូវដំណាំជាច្រើនមុ​ខ​​​ទៀត ដើម្បីឲ្យលោកគ្រូអ្នកគ្រូមកពីស្រុកកំចា​យ​មារ ខេត្តព្រៃវែង យកទៅផ្សព្វផ្សាយបន្ត បង្រៀនសិស្សានុសិស្ស និងរៀបចំអនុវត្តន៍នៅសហគមន៍ខ្លួន។

ឯកឧត្តម ពិន វណ្ណារ៉ូ ឲ្យដឹងទៀតថា សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ក្រោយពីដាក់ដំណើរការកម្មវិធីសិក្សាបង្រៀនសិស្សនិស្សិតរួចមក ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែទទួលបានជោគជ័យជាបន្តបន្ទាប់តាមរយៈកម្មវិធីសិក្សា ទៅតាមមហាវិទ្យាល័យជំនា​ញនីមួយៗ ដោយបានស្រូបយកនិស្សិតប្រមាណជាង១២០០នាក់ មកពី១៥រាជធានី-ខេត្ត មកសិក្សានៅទីនេះ ដោយមាន​អ​គា​​សិក្សាធំទូលាយ បរិក្ខារទំនើប សាស្ត្រាចារ្យប្រកបដោយសមត្ថភាព និងមានអគារស្នាក់នៅសម្រាប់សិស្សនិស្សិត បង្កលក្ខណៈ​ងា​យស្រួលសម្រាប់និស្សិតមកពីឆ្ងាយ ហើយជាគោលការណ៍នឹងស្រូបយកនិស្សិតឲ្យបាន២៥ខេត្ត-រាជធានី នៅពេលខាងមុខ។

ឯកឧត្តម ពិន វណ្ណារ៉ូ បញ្ជាក់ឲ្យដឹងថា ចំណុចខ្លាំងដែលរុញច្រានឲ្យសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំជោគជ័យ ក្នុងរយៈពេលយ៉ាងខ្លីនោះ គឺត្រង់សាលាផ្តោតសំខាន់ទៅលើគុណភាពជាចម្បង ជាពិសេសកម្មវិធីសិក្សាលើទ្រឹស្តី៥០% និងអនុវត្តន៍៥០% គ្រប់​ម​​​ហាវិទ្យាល័យទាំងអស់ ពិសេសមហាវិទ្យាល័យកសិកម្ម ដែលនិស្សិតអនុវត្តន៍បានជោគជ័យរួចហើយនាពេលកន្លងមកលើ​ការ​ងា​​​រដាំដុះ និងបង្កាត់-ចិញ្ចឹមសត្វ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានលើកឡើងពីគោលបំណងចំបងដែលឯកឧត្តមដឹកនាំលោកគ្រូអ្នកគ្រូមកទីនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ បានយល់នូវគន្លឹះបច្ចេកទេសងាយៗតែទទួលបានលទ្ធផលខ្ពស់ លើជំនាញកសិកម្មនៅទីនេះ។

ឯកឧត្តមបណ្ឌិត ថ្លែងលើកឡើងបន្តថា លោកគ្រូអ្នកគ្រូ ជាអ្នកដើរតួយ៉ាងសំខាន់ផងដែរលើការងារផ្សព្វផ្សាយបន្ត ព្រោះថាចំណេះដឹងទាំងអស់ត្រូវបានគ្រូបង្រៀនផ្សព្វផ្សាយនៅសាលា និងដល់សហគមន៍ ដោយចំណាយថវិការអស់តិច ពិសេសបានលឿ​ន​ និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៍សង្ឃឹមយ៉ាងម៉ុតមាំថា ក្រោយទទួលបានចំណេះដឹងផ្នែកកសិកម្មនេះ លោកគ្រូអ្នកគ្រូ នឹងពាំនាំនូវចំណេះដឹង ទៅផ្សព្វផ្សាយដល់ភូមិស្រុក និងតាមសាលារៀន ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋដែលមានដីនៅទំនេរចោល ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពគ្រួសារ នាអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ជាសកលនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com