ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

រដ្ឋសភា ប្រគល់ម៉ាសប្រមាណ១៨​ម៉ឺ​នម៉ាស ដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់យកទៅ​ចែ​កជូនបន្តដល់ប្រជាពលរដ្ឋប្រើប្រា​​​ស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

រាជធានីភ្នំពេញ ៖ រដ្ឋសភា បានប្រគល់ម៉ាសប្រមាណ១៨ម៉ឺនម៉ាស ដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់យកទៅ​ចែកជូនបន្តដល់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

ថ្លែងក្នុងពិធីប្រគល់ និងទទួលម៉ាសដល់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា នៅវិមានរដ្ឋសភា ឯកឧត្តម  កែវ ពិសិ​ដ្ឋ នាយកខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភា បានផ្តល់ម៉ា​ស​​​​ទាំងនេះដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ដល់សកម្មភាពការងារ ទប់ស្កាត់កុំឱ្យជំងឺ​កូ​វីដ​១​៩​នៅកម្ពុជា  រីករាលដាលខ្លំាងជាងនេះ ដែលបង្កគ្រោះភ័យដល់សុខភាពពលរដ្ឋខ្មែរបន្តទៀតទេ។

ឯកឧត្តម  កែវ ពិសិដ្ឋ បានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់​កា​រ​រី​ក​រាលដាលជំងឺកូវីដ១៩ ដោយនៅក្នុងនោះសម្តេចតែងតែចុះអប់រំ ណែនាំពលរដ្ឋឱ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបានលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ចុះចែកម៉ាស់ អាកុល ឬជែលលាងដៃ រួមនិ​ង​​​សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជាប្រចំា។

ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលប​ន្ត​បន្ទាប់នាពេលកន្លងមក មានវិធានការការពារសុខភាពពលរដ្ឋ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពប្រជាពលរដ្ឋ និងសេ​ដ្ឋកិ​ច្ច​​​ជា​តិ  ពីផលប៉ះពាល់ដោយសារកូវីដ១៩ ដូចជាការផ្តល់បញ្ចប់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ ទេ​ស​ចរណ៍ និងវិស័យផ្សេងៗទៀត ដែលបានព្យួរការងារដោយសារជំងឺកូវីដ១៩។ ពិសេសការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រី​ក្រប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទំាងប្រទេស នៅក្នុងជុំទី១ ដែលគិតមកដល់ពេលនេះប្រជាពលរដ្ឋទំាងអស់នោះបានទទូលប្រា​ក់ឧបត្ថម្ភសឹងគ្រប់ក្រុមគ្រួសារហើយ ក្នុងនោះរដ្ឋបានចំណាយថវិកាប្រមាណជាង២០លានដុល្លាររួចមកហើយដែរ។

តាមរយៈឯកឧត្តម កែវ ពិសិដ្ឋ សម្តេចពញាចក្រី សំរិន ក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការកា​រ​ពារ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យ បានខ្ជាប់ខ្ជួន  ដូចជាការពាក់ម៉ាស  ឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ អាកុល រ​ក្សា​​​គម្លាតសង្គម ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺកូវីដ១៩ ដល់ខ្លួន ដល់ក្រុមគ្រួសារខ្លួន និងសហគមន៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com