ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

គណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេម (Camsoc) កំណត់ទីលានកីឡាលើទឹកសម្រាប់ប្រកួតនៅក្នុងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

គណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣( Camsoc ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួ​ត​នោះ បានឲ្យដឹងអំពីកិច្ចពិភាក្សាលើបញ្ហាកីឡាលើ ទឹក ដែលត្រូវដាក់ឲ្យប្រកួតនៅក្នុងស៊ីហ្គេម 2023 ដែលក្នុងនោះ Cam​so​c​បា​​​នកត់សម្គាល់ផ្ដោតទៅលើបញ្ហាការប្រកួតកីឡាលើទឹកនេះ គឺសំខាន់ទី១ នៅលើទីលានប្រកួតសម្រាប់ការប្រកួតប្រណាំងទូក​កា​នូ ទូករ៉ូវីង(Rowing boat) និងទូកប្រពៃណី ហើយសម្រាប់កីឡាម៉ូតូទឹក(Jet-Ski) ទូកក្តោង (sailing boat) ដែលត្រូវប្រើប្រាស់​ទី​លា​នទឹក គឺទីលាននឹងធ្វើនៅលើផ្ទៃទឹកសមុទ្រ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា ជា​ផែនការនិងការគ្រោងទុកជាមុននោះ គឺនឹងមានប្រភេទកីឡាលើទឹកចំនួន៤ ទៅ ៥ប្រភេទ ដែលនឹងដាក់ឲ្យប្រកួតនៅក្នុងស៊ីហ្គេម2023ខាងមុខ ហើយដែលត្រូវប្រើប្រាស់ទីលាននៅលើផ្ទៃទឹកនោះ គឺត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រកីឡានោះ ដើម្បី​ឱ្យ​ឆ្លើយតបទៅនឹងជំនាញស្តង់ដារអន្តរជាតិសម្រាប់រៀបចំស៊ីហ្គេម 2023 បាន។
ដូច្នេះជាគោលការណ៍របស់លោកបណ្ឌិតថោងខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិ​ន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានសម្រេចទៅលើទីលានសម្រាប់ប្រកួតកីឡាលើទឹកនេះ ដែលទី១ គឺនៅលើបឹងតាមោក ដែលនៅជិតនិងកៀកពហុកីឡដ្ឋានជាតិថ្មីមរតកតេជោ ហើយក្នុងនោះនឹងត្រូវពិ​ចា​រណាដើម្បីធ្វើការសាងសង់មជ្ឈមណ្ឌលកីឡាលើទឹកនៅទីនោះទាន់ឬមិនទាន់និងមានលក្ខណះសមស្របឬអត់នោះ ? ។ ទី២ គឺត្រូវពិនិត្យទៅលើទីលាននៅក្នុងខេត្តព្រះសីហនុ ដែលមានបឹងទឹកសាបហៅថាបឹងកង្កែប ជាមួយនឹងទីលាននៅឆ្នេរសមុទ្រ ដែ​ល​​អាចធ្វើការប្រកួតសម្រាប់ចេគស្គីនិងសៃលីង តើធ្វើបាននៅកន្លែងនោះបានឬអត់ ? ហើយនិងទី៣ គឺនៅទីលានខេត្តកែបដែលមានប្រភេទកីឡាទ្រីយ៉ាត្លុង ហើយដែលបានកំណត់យកនៅកែបនោះហើយ ហើយក៏ពិភាក្សានៅលើប្រភេទកីឡាម៉ូតូទឹក​ចេ​គ​ស្គីនិងសៃលីង តើត្រូវទៅធ្វើនៅកែបហ្នឹងបានឬអត់ ហើយនៅខេត្តកំពតដែលថិតនៅជិតកែបដែរនោះ គឺយើងមានមជ្ឈម​ណ្ឌ​ល​កីឡាលើទឹករួចហើយ ដែលអាចនឹងរៀបចំការប្រកួតកីឡាប្រណាំងទូកប្រពៃណីអន្តរជាតិនៅព្រែកកំពតនោះបានហើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com