ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

បុរសវ័យចំណាស់ម្នាក់រអិលដួលបោកក្បាលខាងក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ធំ ៖​ បុរសវ័យចំណាស់ម្នាក់ទៅធ្វើបុណ្យកាន់បិណ្ឌរាប់បាត រអិលដួលបោកក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ រអិលជេីងដួលស្លាប់ដោយខ្លួនឯង នេះបានកើតឡើងកាលពី វេលាម៉ោង ៩ៈ១០នាទី ថ្ងៃ ពុធ ៥ រោច  ខែ ភទ្របទ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៩ៈ១០នាទី សាកសពឈ្មោះ មាស គុជ ភេទប្រុស អាយុ៥៣ឆ្នាំរស់ នៅភូមិទូលចារ ឃំុគេាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ ឈ្មោះ មេត មួន ភេទប្រុស អាយុ ៣៣ ឆ្នាំ  នៅភូមិទូលចារឃំុគេាល ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ បានប្រា​ប់អោយដឹងថា ៖ នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៥ៈ០០ នាទី ខ្ញុំបាទបានទៅរាប់បាតនៅអាស្រមភ្នំបារាងចំងាយពីភូមិ បាក់ស្រី ប្រហែល១គីឡូម៉ែត្រ ពេលទៅដល់ខ្ញុំបានរាប់បាត និង រៀបចំចង្ហាន់ព្រះសង្ឃជាមួយអ្នកភូមិខាងលេីបានរួចរាល់ ។  លុះមកដល់ម៉ោង៩ៈ៣០នាទី ខ្ញុំបាទជិះម៉ូតូត្រឡប់មកផ្ទះវិញតាមផ្លូវក្រាលបេតុងចុះពី ភ្នំបារាង បានប្រហែ​ល​៨​០​ម៉ែត្រ បានឃេីញឈ្មោះ មាស គុជ ភេទប្រុសអាយុ ៥៣ឆ្នាំ  រអិលដួល ដេាយស្រែកឲ្យជួយ ដេាយយកដៃខ្ទប់ក្បាល ហេីយខ្ញុំបាន ជិះ​ម៉ូតូទៅហៅអ្នកភូមិ ដែលមករាប់បាតមកជួយមេីលគាត់ តែជាអកុសល គាត់ដកដណ្ហេីមតឹង ហេីយនិយាយមិនចេញបានមួយសន្ទុះ បានដាច់ខ្យល់ស្លាប់ ពេលនេាះខ្ញំបាទបានទៅហៅបងប្អូនសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី  ។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍ ឃុំគេាល បានចុះដល់កន្លែងកើតហេតុ និងពិ​និ​ត្យ​សាកសពបានឃើញថា  ៖ សាកសពមានស្នាមជាំខ្មៅនៅត្រង់ក្បាល បែកខាងក្រេាយមានទំហំ ១៥ សង់ទីម៉ែត្រក្រៅពីស្លាកស្នា​​មខាងលេី សមត្ថកិច្ចពិនិត្យពំុឃេីញមានអ្វីគួរអេាយកត់សំគាល់ឡើយ ។ តាមការស្រាវជ្រាវ ពិនិត្យវិភាគកន្លែងកើតហេតុ សម​ត្ថ​កិច្ចសន្និដ្ឋានបានថា ៖ ជនរងគ្រោះ ស្លាប់ដោយសាររអិលដួល ដេាយខ្លួនឯង មិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសព្វ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com