ទាន់ហេតុការណ៍
ព្រះមេត្តិសត្ថា វង្ស កុសល ព្រះអនុគ​ណស្រុករលាប្អៀរ នាំយកទេយ្យ​ទា​​ន​ចែកជូនចាស់ជរា និងកុមារកំព្រា​នៅ​​​​​​​មណ្ឌលកុមារ ស្រុកបាធាយ ខេត្តកំពង់ចាម => ឯកឧត្ដម ម៉ម ប៊ុននាង គណៈកម្ម​ការទី១០ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះអង្កេតច្រកទ្វា​រព្រំដែនអន្តរជាតិក្អមសំណរ ស្ថិតក្នុ​ងស្រុកលើកដែក ខេត្តកណ្ដាល => ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីបញ្ហាការផ្ដល់សេវាកម្មរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង => ឯកឧត្ដម ឡេង ធនយុទ្ធា ដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ => អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន» => ក្រសួងសុខាភិបាល ជូនព័ត៌មានស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសហ្វីលីពីន ដោយអនុវត្តចាប់ពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ => ប្រជាកសិករប្រមាណ៧០គ្រួសារនៅ​ឃុំអូរអណ្តូង ស្រុកសាលាក្រៅនៃខេត្តប៉ៃលិន បានចងក្រងជាបណ្តុំកសិ​ក​ម្មផលិតបន្លែសុវត្ថិភាព => សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុ​ខ​តំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម => ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង ប្រ​ធា​នក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើកវេទិកាសាធារណៈ ដើ​ម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន => ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គូសបញ្ជាក់ថា យ៉ាងយូរនៅចុងឆ្នាំនេះ លំហូរឯកសារទាំងឡាយ រួមទាំងការចុះហត្ថលេខាផង ត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់
0

កសិករខេត្តកោះកុងបង្កើនការដាំដំណាំរួមផ្សំបន្ថែមលើមុខបរបរនេសាទសមុទ្រ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារឲ្យកាន់តែមានភាពប្រសើរឡើងមួយកំរិតទៀត

ខេត្តកោះកុង ៖ កសិករខេត្តកោះកុងបង្កើនការដាំដំណាំរួមផ្សំបន្ថែមលើមុខបរបរនេសាទសមុទ្រ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារឲ្យកាន់តែមានភាពប្រសើរឡើងមួយកំរិតទៀត។

លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឲ្យដឹងថា ប្រជាកសិករខេត្តកោះកុង បានងាកមកដាំដំណាំរួមផ្សំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារប្រចាំថ្ងៃ ក៏ដូចជាផ្គត់ផ្គង់តម្រូវកា​រទី​ផ្សារក្នុងស្រុក។
លោកបានបន្តថា បច្ចុប្បន្ន ប្រជាកសិករនៅក្នុងខេត្ត ចាប់ផ្តើមដាំបន្លែក្នុងមួយគ្រួសារៗ លើផ្ទៃដី៥០០ម៉ែត្រការ៉េ ទៅ១០០០ម៉ែត្រការ៉េ ហើយបន្លែទាំងអស់នោះរួមមាន ៖ ស្ពៃ ត្រសក់ ត្រប់ សណ្តែកគួ សណ្តែកដី និងបន្លែស្លឹកមួយចំនួន​ទៀ​ត ។ លោកបានបញ្ជាក់ថា កសិករនៅក្នុងតំបន់នោះអាចលក់បន្លែបាន ក្នុ​ង​ត​ម្លៃ២០០០ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។

លោកបានបន្តទៀតថា បើទោះបីការផ្គត់ផ្គង់ក្នុងខេត្តបានគ្រប់គ្រាន់ ក៏មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះណែនាំ និងជំរុញដល់ប្រ​ជា​ក​សិករឲ្យបង្កើនការដាំដុះបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com