រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង អំពី នៅថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១ៈ០០ នាទីព្រឹក ក្រសួងព័ត៌មាននឹងរៀបចំពិធីចុះហត្ថលេខា លើប្រកាសអន្តរក្រសួងរវាង ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្តីពី “វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា” ។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ ក្រសួងព័ត៌មាន៖