ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានតម្លៃប្រមាណ១,៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន ត្រូវបានបើកការដ្ឋានសាងសង់

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ នឹងទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់
ក្រោយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានតម្លៃប្រមាណរហូតដល់១,៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ ត្រូវបានសាងសង់រួចជាស្ថាពរ នាអំឡុងពេលប្រមាណ១៨ខែទៀត។

មន្ទីរពេទ្យនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ។

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលានិងក្រុងពាលី បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អាជ្ញាធរខេត្ត-ស្រុក ប្រធាន-អនុប្រធានមន្ទីរ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ រួមទាំងលោកគ្រូអ្នកគ្រូពេទ្យជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ក៍បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ក្នុងគ្រាដែលពិភពលោក កំពុងរងនូវការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ត្រូវរក្សាគម្លាតសង្គម ក្នុងសហគមន៍ បើមិនមានការចាំបាច់សូមកុំជួបជុំ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដោយលាងដៃជាមួយសាប៊ូឬអាល់កុល ពិសេសត្រូវតាមដានជាប់ជាប្រចាំនូវសេចក្តីជូនដំណឹងនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ covid-19 នៅកម្ពុជា។

បើតាមលោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ ដោយឡែក
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៍ធំនិងទំនើបថ្មីនេះ មានកម្ពស់៤ជាន់ ទំហំ៤១៣,៧៩៦ ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ ១៣២,២៩០,០ ម៉ែត្រក្រឡា តាមគម្រោងនឹងសាងសង់រួចជាស្ថាពរក្នុងរយៈពេល ១៨ខែ ដោយចំណាយទឹកប្រាក់អស់ប្រមាណ១,៤លានដុល្លារអាមេរិក។

មន្ទីរពេទ្យនេះនឹងមានធនធានគ្រូពេទ្យជំនាញៗ មានបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម…-ល- ដែលថវិការចំណាយលើការសាងសង់អគារ និងបំពាក់បរិក្ខារទំនើបៗនេះ ជាអំណោយដ៍ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៍បានបង្ហាញឲ្យដឹងថា បន្ទាប់ពីមន្ទីរពេទ្យនេះសាងសង់រួច ដាក់អោយដំណើរការពិនិត្យព្យាបាលជំងឺជាផ្លូវការ ពិតជាបំពេញបាននូវសេវាសុខាភិបាលដ៍មានប្រសិទ្ធភាព ប្រកបដោយបច្ចេកវិទ្យាទំនើប ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ទូទាំងខេត្តត្បូងឃ្មុំ ក៍ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com