ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងយុត្តិធម៌ កំពុងសិក្សានូវជ​ម្រើ​សជំនួយផ្នែកច្បាប់ ដើម្បីជួយដ​ល់​​ស្ត្រីខ្មែរមួយរូប ដែលត្រូវតុលាការប្រទេសវៀតណាមកាត់ទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ក្រសួងកំពុងតែសិក្សានូវជម្រើសពីរ គឺជំនួយផ្នែកច្បាប់ផ្នែកពីក្រសួងយុត្តិធម៌ ដើម្បីប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់ប្រទេសវៀ​តណា​ម​​​ ទៅតុលាការថ្នាក់ឧទ្ធរណ៍បន្តទៀត និងជម្រើសនៃការធ្វើបត្យាប័ន ឬផ្ទេរអ្នកទោស បន្ទាប់ពីមានការកាត់ទោសប្រហារជីវិតស្ត្រី​ជ​នជាតិខ្មែរម្នាក់ ពីបទរត់ពន្ធគ្រឿងញៀនប្រមាណជិត៥គីឡូក្រាម ចូលទៅប្រទេសវៀតណាម។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ “ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត ហើយករណីនេះ គឺពុំទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ហើយក្រសួងបា ននិងកំពុងសិក្សាជម្រើសជំនួយផ្លូវច្បាប់ដល់ស្ត្រីរូបនេះ ក្នុងនោះគឺជម្រើសនៃជំនួយផ្លូវច្បាប់ដើម្បីប្តឹងទាស់ទៅតុលាការថ្នាក់ឧទ្ធរណ៍វៀតណាមបន្តទៀត និងជម្រើសមួយទៀត គឺអាចនឹងប្រើយន្តការផ្នែកច្បាប់ ដែលមានស្រាប់ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម តាមរយៈកិច្ចព្រមព្រៀងធ្វើ​ប​ត្យាប័នអ្នកទោស និងផ្ទេរអ្នកទោស។ ខ្ញុំសូមជម្រាបជូនថា ករណីស្ត្រីជនជាតិខ្មែររូបនេះ គឺប្រហែលជាស្ថិតក្នុងយន្តការច្បា​ប់​នៃការផ្ទេរអ្នកទោស”។

ដោយឡែក ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ AKP អំពីករណីនេះដែរ​ថា​ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានយកចិត្តទុកដាក់តាមដានករណីនេះ និងបានចូលរួមស្តាប់សវនាការកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នោះផងដែរ។ តាមរយៈការកាត់ទោសនេះ ស្ត្រីរូបនេះ មានសិទ្ធិក្នុងការប្តឹងទាស់ទៅសាលាឧទ្ធរណ៍ក្នុងអំឡុងពេល១៥ថ្ងៃ បន្ទាប់ពីទទួលការប្រកាសចោទប្រកាន់នេះ ។

ឯកឧត្តម កុយ គួង បានសង្កត់ធ្ងន់ថា៖ “ស្ត្រីខ្មែររូបនេះ បានរៀបចំប្តឹងទាស់សាលដីការនេះរួចហើយ ទៅតុលាការឧទ្ធរណ៍ ពាក់ព័ន្ធនឹងសេចក្តីប្រកាសចោទប្រកាន់មកលើរូបគាត់ ហើយក្រសួងការបរទេស ក៏ដូចជាអគ្គកុងស៊ុលកម្ពុជាយើង ប្រចាំទីក្រុង​ហូ​ជី​មិញ នឹងបន្តជួយស្ត្រីរូបនេះ ដើម្បីទទួលបានយុត្តិធម៌ និងតាមដានករណីនេះជាបន្តទៀត”។

គួររម្លឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីកម្ពុជាម្នាក់ ដែលមានឈ្មោះថា មៀច ស្រីនាង អាយុ២៧ឆ្នាំ ត្រូវបានតុលាការខេត្តតៃនិញ នៃប្រទេសវៀតណាម កាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនឆ្លងដែនចូលប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។ សូមបញ្ជាក់ថា គ្រឿងញៀនទាំងអស់នោះមានចំនួន០៥កញ្ចប់ និងមានទម្ងន់ ៤,៩៤៣ក្រាម៕ ប្រភព AKP

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com