ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម ស៊ុន ចាន់ថុល ធ្វើការក្រើ​នរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវរួមសាមគ្គីគ្នាខិតខំប្រឹ​ង​ប្រែង បំពេញការងារដើម្បីបម្រើ​សេ​វាសាធារណៈជូនប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២​០នេះ​ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹក ជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការក្រើនរម្លឹកដោយជំរុញដល់ថ្នាក់ដឹក​នាំ​ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ ត្រូវបន្តរួមសាមគ្គីគ្នាខិតខំប្រឹងប្រែង បំពេញការងារដើម្បីបម្រើសេ​​វាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត។

ការថ្លែងជំរុញយ៉ាងដូច្នេះក្នុងឱកាស ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជួប សំណេះសំណាលជាមួយមន្ត្រីរាជការ នៃម​ន្ទី​រ​សាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ប្រមាណ១០០នាក់ ដោយមានការចូលរួមពី ឯកឧត្ដមប្រធានក្រុមប្រឹ​ក្សា​ខេ​​​ត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ។

នៅក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ​សា​ធា​​​រណការនិងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដែលបានធ្វើឱ្យវិស័យសាធារណការនិងដឹកជញ្ជូននេះ កាន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារួមមាន៖ ផ្លូវក្រវាត់ក្រុងទី១ ទី២ ទី​៣​ ផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេ​ត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ជាដើម។

ជាមួយគ្នានោះ ផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបង្ហាញនូវគោលជំហរ និងគោលការណ៍របស់ក្រសួងក្នុង ការសាងសង់ផ្លូវឱ្យបានរឹងមាំដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ពោលគឺមិនមែនធ្វើ មុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស ចាក់ក្រាសស៊ីស្ដើងនោះឡើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្ថែមថា គោលការណ៍នេះត្រូវតែអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ បំផុតតាមរយៈការប្រើប្រាស់យន្តការចុះពិនិត្យឱ្យបានដិតដល់ និងការបង្កើតក្រុមការងារត្រួត ពិនិត្យ ពិសេសដើម្បីតាមដានការសាងសង់របស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស។

ជាមួយនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈប្រយោជន៍នៃការ ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីប​ម្រើ​​​សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាពឆាប់រហ័ស តម្លាភាព កាត់បន្ថយការចំណាយក្រៅផ្លូវការ ក៏ដូចជាដើម្បីបង្ខិតសេ វាសាធារណៈទៅកៀកប្រជាពលរដ្ឋ ដូចជា ឆៀកចល័តនិងបង្កើតមណ្ឌលប្ដូរ និងពន្យាប័ណ្ណ បើកបរនៅតាមផ្សារ​ទំ​​នើ​បអ៊ីអនម៉លទាំងពីរ សាខា និងផ្សារទំនើបជីបម៉ុងជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com