ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទៅចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់៣នាក់

ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម សំ​ រិទ្ធី អ្នកតំណាង​រាស្រ្តមណ្ឌល​កំពង់ស្ពឺ​បានអញ្ជើញ ចូលរួម​រំលែកទុក្ខ ដល់គ្រួសារនៃសព​ ស្ថិតនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ នៅលើផ្លូវលេខ៤១ គីឡូម៉ែត្រលេខ១៤ទៅលេខ១៥​ ស្លាប់២នាក់បងប្អូន​ និងប្ដី (សរុប​ ៣នាក់ក្នុងគ្រួសារតែមួយ)។
ក្នុងឱកាសចូលរួមរំលែកទុក្ខនោះដែរ ឯកឧត្តម ក៏បាននាំយកនូវថវិការ និងសម្ភារៈគ្រឿងឧបភោគមួយចំនួនជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
គួររំលឹកផងដែលថាកាលពីវេលាម៉ោង០៦និង២៥នាទីព្រលប់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤ទៅលេខ១៥ ដែលបណ្តាលមកពីរថយន្តអ្នកដំណើរបុកជាមួយរថយន្ដដឹកកម្មកររោងចក្រនិងម៉ូតូ២គ្រឿងទៀត។
បន្ទាប់ពីទទួលដំណឹងថាមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ភ្លាមៗនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅកន្លែងកើតហេតុទាំងយប់ផងដែរ ។

បើតាមសមត្ថកិច្ចបានអោយដឹងថាកើតហេតុនៅ ត្រង់ចំណុចភូមិទួលតាសុខ ឃុំសែន ដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
មានរថយន្ដ១គ្រឿងម៉ាក ហ្វត (Fort) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A-1161 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បើកបរពីត្បូងទៅជើងមកដល់ចំណុចខាងលើ បានបុកម៉ូតូ02គ្រឿង ទី01 ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CU-8356 បើកបរដោយឈ្មោះ សីហា ភេទប្រុសអាយុ27ឆ្នាំស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ឌុបមនុស្ស02នាក់ទី01ឈ្មោះ តាំង គឹមលី ភេទស្រី អាយុ23ឆ្នាំ (ស្លាប់)ពេលបញ្ជូនដល់មន្ទីរពេទ្យគងពិសី និងទី02ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ23ឆ្នាំ ស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យអ្នកទាំង03រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និង 01គ្រឿងទៀតម៉ាកធូដេ ពាក់ផ្លាកលេខកបង់ស្ពឺ1K-3898 មិនស្គាល់ឈ្មោះអ្នកបើកបរនិងទីលំនៅ និងជ្រុលទៅបុកផ្ទុបជាមួយរថយន្ដ01គ្រឿងទៀតប្រភេទកូរ៉េ ដឹកកម្មកររោងចក្រ ព័ណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2110 បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ40ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ដឹកកម្មករ៖
1.ឈ្មោះ កាន ជឿន ភេទប្រុស អាយុ28ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
2.ឈ្មោះ ផៃ ស្រីនាថ ភេទស្រី អាយុ18ឆ្នាំ រស់នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
3.ឈ្មោះ សឹម សារី ភេទស្រី អាយុ18ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
4.ឈ្មោះ សឹម សារិន ភេទស្រី អាយុ38ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់
5.ឈ្មោះ សឹម ដាវី ភេទស្រី អាយុ17ឆ្នាំ រស់នៅភូមិព្រៃកន្ទៀច ឃុំទឹកល្អក់ ស្រុកគងពិសី របួសស្រា
6.ឈ្មោះ គឹម យាង ភេទស្រី អាយុ23ឆ្នាំ រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី របួសស្រាល
បើកបរពីទិស ខាងជើងទៅត្បូង បណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារដូចខាងក្រោម៖
-ស្លាប់មនុស្ស03នាក់ ស្រី02នាក់ ភាគីម៉ូតូម៉ាកហុងដា សេ125
– របួសមនុស្ស07 ស្រី05នាក់ របួសធ្ងន់05នាក់ ស្រី03នាក់
-ខូចរថយន្ដ02គ្រឿងធ្ងន់ ម៉ូតូ02គ្រឿងធ្ងន់01គ្រឿងម៉ាកហុងដាសេ125 យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ចំពោះតៃកុងរថយន្តបង្កហេតុសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com