ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ខ្លួន នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមប្រឹ​ក្សា​ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹ​ក្សា​ខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អ​ភិ​បាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុកទាំង០៥ ដែលធ្វើឡើងនៅសាលប្រជុំអ​គា​រក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឱ្យសមាជិក សមាជិកា នៃអង្គប្រជុំធ្វើការពិនិត្យ និងមានមតិយោបល់ ដើ​ម្បី​​​បំពេញបន្ថែមលើរបាយការណ៍ព្រមទាំងបញ្ហាប្រឈមនានា ដែលអង្គភាពបានជួបប្រទះក្នុងការអនុវត្តតួនាទីរបស់ខ្លួនក​ន្ល​ង​មក។ ចំពោះបញ្ហាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនោះដែរ មន្ទីរអង្គភាពជំនាញនៃវិស័យនីមួយៗ បានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំរួចរាល់ រីឯបញ្ហាដែលនៅសេសសល់មួយចំនួន មន្ទីរអង្គភាពជំនាញនឹងឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំនាពេលក្រោយជាបន្តទៀត។

នៅក្នុងរបាយការណ៍ប្រចាំខែ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ រួមមាន៖ ការងារកសិកម្មខេ​ត្ត ដំណាំឧស្សាហកម្មរយៈពេលខ្លី អនុវត្តន៍បានចំនួន ១៨.៥៧៨ហិកតា ស្មើនឹង១០៧,៧៦ភាគរយ នៃផែនការឆ្នាំ តិចជាងឆ្នាំមុន​ចំ​នួ​ន ១.៥០០ហិកតា ក្នុងនោះសណ្តែកបាយចំនួន ៤.៣៧៨ហិកតា សណ្តែកដីចំនួន ៨៦៧ហិកតា ដំឡូងមីចំនួន ១៣​.២​៧១​ហិ​ក​តា​ និងអំពៅចំនួន ៦២ហិកតា។ បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកជ្រូក គោ ក្របី ជំងឺញ្ញូវកាសមាន់ និងជំងឺអុតក្តា​ម​គោ​ ក្របី រាប់ពាន់ក្បាល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

ការងារកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះ និងងាយរងគ្រោះបានចំនួន ៧លើក សរុបចំនួន ១២៥គ្រួសារ។ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ បទល្មើសព្រហ្មទណ្ឌទូទាំងខេត្តកើតមាន ៧លើក បើធៀបនឹងខែមុនកើន ៤លើក ឧក្រិដ្ឋ ១លើក បទមជ្ឈិម ៣ករណី បណ្តាលឱ្យស្លាប់១នាក់ របួស១នាក់។ គ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក បណ្តាលឱ្យស្លាប់១នាក់ និងរបួសស្រាល២នាក់ ទោចក្រយានយន្តខូចធ្ងន់១គ្រឿង។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា ក្នុងការទប់ស្កាត់ និងបង្រ្កាប់បទល្មើសធនធានធម្មជាតិ និងចុះដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការ និងសេវាសាធារណៈ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេស បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នេះ នៅតាមភូមិ ឃុំ សង្កាត់ និងតាមសហគមន៍នៅទូទាំងខេត្ត ឱ្យពួកគាត់អនុវត្តន៍ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងទាំងបី និងមន្ទីរអង្គភាពជំនាញ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងការ​ពា​​រសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់​នៅ​មានលក្ខណៈសមរម្យ និងធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com