ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គូសបញ្ជាក់ថា យ៉ាងយូរនៅចុងឆ្នាំនេះ លំហូរឯកសារទាំងឡាយ រួមទាំងការចុះហត្ថលេខាផង ត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា យ៉ាងយូរនៅចុងឆ្នាំ២០២០នេះ លំហូរឯកសារទាំងឡាយ រួមទាំងការចុះហត្ថលេខាផងដែរ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់ ដើម្បីចូលរួមកាត់បន្ថយការប្រើក្រដាសស្នាមស្ទើរទាំងស្រុង។ ការ​គូស​បញ្ជាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីនេះ ក្នុងសិក្ខាសាលាស្តីអំពីបម្រែ​បម្រួល​ផ្នែកឌីជីថល(Digital Transformation) ដែលរៀបចំដោយវិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ ​ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកសិក្ខា​សាលានេះ​គឺពិតជាមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងយុគឧស្សាហកម្ម៤.០  ជាពិសេស រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់ថា “ក្នុងយុគឧស្សាហកម្ម ៤.០ និងយុគថ្មីបន្តទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកត្តាលីករ ជួយឱ្យចម្រើនដល់អភិបាលកិច្ច រដ្ឋបាល វិស័យឧស្សាហកម្ម កសិកម្ម ផលិតកម្ម និងវិស័យជាច្រើនទៀត”។ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិតបន្ដថា ការចូលរួមយ៉ាងសកម្ម និងរៀនបន្តសម្រាប់យើងទាំងអស់គ្នា ក្នុង​សិក្ខាសាលានេះ ជាសក្ខីភាពនៃការយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍប្រទេស ដោយប្រើវិជ្ជាឌីជីថល ក្នុងជីវភាពការងារប្រចាំថ្ងៃ និងការរៀនបន្តពេញមួយជីវិត។ ជាមួយ​គ្នានេះ ចំណេះដឹង និងបំណិនទទួលបានពីសិក្ខាសាលានេះ នឹងត្រូវយកទៅប្រើ ដើម្បី​បង្កើន​ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជំរុញឱ្យយកចិត្តទុកដាក់លើធាតុចម្បងចំនួន ០៣សំខាន់ៗ រួមមានម៖ ១- និយមន័យ បញ្ញត្តិ ខ្លឹមសារគោលប្រយោជន៍នៃវិជ្ជាឌីជីថល បម្រែបម្រួលផ្នែកឌីជីថល និងដំណោះស្រាយនៃបញ្ហាប្រឈមក្នុងការងារប្រចាំថ្ងៃ។ ២-ការប្តូរការគិត ទម្លាប់ និងឥរិយាបថ ក្នុងជីវភាព និងការងារប្រចាំថ្ងៃ ក្នុងសង្គមឌីជីថល។ ៣- រចនាសម្ព័ន្ធ និងអភិបាលកិច្ច នៃប្រព័ន្ធឌីជីថល កាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តវិជ្ជាឌីជីថល ក្នុងជីវភាព ការងារប្រចាំថ្ងៃ និងការរៀនបន្តពេញមួយជីវិត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានលើកឡើងថា វិជ្ជាឌីធីថលមានភាពចាំបាច់ សម្រាប់​ជីវភាព ការងារ និងការរៀនបន្តពេញមួយជីវិត សម្រាប់ពលរដ្ឋកម្ពុជា និងមន្ត្រីរាជការ​គ្រប់រូប។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បាន គាំទ្រឱ្យមានការរៀបចំសិក្ខា​សាលាចែករំលែក​បទពិសោធន៍​ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរបស់ក្រសួងគ្រប់កម្រិតទាំងអស់ រួមទាំងដល់សហគ្រាសធុនតូច និងមធ្យមបន្តទៀត។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មន្ត្រីជំនាញ​ បានចែករំលែកចំណេះដឹងទាក់ទងនឹង​អត្ថប្រយោជន៍នៃបម្រែបម្រួលផ្នែកឌីជីថល ការប្តូរការគិត ទម្លាប់ និងឥរិយាបថ ក្នុងជីវភាព និងការងារប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ក្នុងសង្គមឌីជីថល។ បម្រែបម្រួលនៃផ្នែកឌីជីថល និងអភិបាលកិច្ចក្នុងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់​ចំពោះលទ្ធ​ផលនៃអង្គសិក្ខាសាលាលើកដំបូងនេះ ជាពិសេសការទទួលបាននូវគ្រូឧទ្ទេសនាម ដែល​មានចំណេះដឹងប្រកបដោយជំនាញវិជ្ជាជីវៈ សម្រាប់ជាទុនដល់សិក្ខាកាមទាំងមូល បាន​សិក្សា​ឈ្វេងយល់ និងត្រូវគិតថាការសិក្សាគ្មានទីបញ្ចប់ឡើយ។ ឯកឧត្តមកិត្តិសេដ្ឋា​បណ្ឌិត​ក៏បានណែនាំថា “ក្នុងបរិបទនៃសម័យឌីជីថលនេះ ទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវខិតខំរៀនសូត្រទាំងអស់ គ្នា ពីព្រោះការរីកចម្រើនផ្នែកឌីជីថលនៃពិភពលោកមិនរង់ចាំយើងទេ”៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com