ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ លោក វរៈសេនី យ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការសមាគមនមិត្តមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ ខេត្តតាកែវ អមដំណេីរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជេីញចុះប្រគល់ថវិកាសមាគមនមិត្តនគរបាលជាតិ ចំនួន៦.០០០.០០០(ប្រាំមួយលានរៀលគត់)ប្រគល់ជូនដល់លោក នួន រដ្ឋា ត្រូវជាកូនប្រុសបង្កេីតរបស់សព លោក នួន វុទ្ធី អតីតមន្រ្តីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទទួលមរណៈភាពថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយ(ជម្ងឺមហារីកថ្លេីម)ស្ថិតនៅភូមិព្រៃជីសក្តិ សង្កាត់ចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ ៕