ខេត្តតាកែវ ៖ នៅរសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានសមាសភាពចូលរួមចំនួន ២៧០ នាក់ ក្នុងនោះស្ត្រីចំនួន ០៤ នាក់។
ថ្លែងនាឱកាសនោះលោកស្នងការបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះលោកអធិការក្រុង/ស្រុក មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ មិនត្រូវធ្វេសប្រហែសជាដាច់ខាតខណៈពេលប្រជាពលរដ្ឋកំពុងកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមប្រពៃណីជាតិដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះ ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈដល់ពលរដ្ឋសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នោក្នុងមូលនីមួយៗ ត្រូតែបំពេញកតព្វកិច្ច តួនាទី ដោយមានទំនួលខុសត្រូវខ្ពស់បំផុត ។