ខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត សមាជិកគណកម្មាធិការថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយមានការសម្របសម្រួលពីលោក ខៀវ រិទ្ធិភ័ណ្ឌ ប្រធានគណបក្សស្រុកឈូក តំណាងដោយលោក ឡុង ទូច សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក។
ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនខេត្តកំពត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក តំណាងឯកឧត្តម ភុន សាពេជ្រប្រធានក្រុមការងារយុវជនខេត្តកំពត អមដំណើរដោយឯកឧត្តម ហៀក ម៉ា អនុប្រធានក្រុមការងារយុវជនបក្សខេត្ត និងលោក រ៉ាច សូនី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក រួមជាមួយអនុប្រធាន សមាជិកក្រុមយុវជនគណបក្ស មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ ចុះត្រួតពិនិត្យ និងបើកការដ្ឋានកាយដាក់ប្រព័ន្ធលូរំដោះទឹកមួយខ្សែរជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានចុះជួយចូលរួម ដក ស្ទូងសំណាបស្រូវជាមួយប្រជាពលរដ្ឋ នៅឃុំសត្វពង ស្រុកឈូក ខេត្តកំពត។