ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ => ជារឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ១ករណីទៀតហើយ => ឯកឧត្តម ធា គ្រុយ ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និងសង្កាត់វិហារលួង => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ
0

ឯកឧត្តម ហ៊ុន សុខា តំណាងឯកឧត្តម ភុន សាពេជ្រ ដឹកនាំក្រុមការងារយុវជនស្រុកឈូក ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត

ខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះ ឯ​ក​ឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនខេត្តកំពត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុ​ក​ឈូក តំណាងឯកឧត្តម ភុន សាពេជ្រប្រធានក្រុមការងារយុវជនខេត្តកំពត អមដំណើរដោយឯកឧត្តម ហៀក ម៉ា អនុប្រធា​ន​ក្រុមការងារយុវជនបក្សខេត្ត និងលោក រ៉ាច សូនី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក រួមជាមួយអនុប្រធាន ស​មាជិកក្រុមយុវជនគណបក្ស មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ ចុះត្រួតពិនិត្យស្ថានភាពផ្លូវ និងសាកសួរសុខទុក្ខប្រ​ជា​ពលរដ្ឋនៅឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។

ប្រជាពលរដ្ឋមានសេចក្តីស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ និងបានយកនូវម្ហូបអាហារជាច្រើនមុខ មកជូន ក្រុមការងារយុវជនគ​ណ​បក្សប្រជាជនកម្ពុជាស្រុកឈូក ដើម្បីបរិភោគ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន សុខា បានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏បានសម្រេចចិត្ត ទទួលយកសំ​ណើ​​​ររបស់ប្រជាពលរដ្ឋ នឹងធ្វើផ្លូវខ្នងអណ្តើក ព្រមទាំងដាក់នូវអំពូលសូឡាសម្រាប់បំភ្លឺផ្លូវធ្វើដំណើរ ជូនប្រជាពលរដ្ឋនៅ ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត និងឧបត្ថម្ភទឹកប្រាក់ជូនប្រជាពលរដ្ឋក្នុងម្នាក់ ១ម៉ឺនរៀលផងដែរ។

ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក ជាពិសេសនោះគឺ ឯកឧត្តម ហ៊ុ​ន​ ​សុខា ដែលតែងតែជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាកជានិច្ច។

ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិ​ត្តិ​ព្រឹ​​​ទ្ធបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនបងប្អូនសមាជិក ស​មា​ជិ​​​កា ក្រុ​មការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកដងទង់  ហើយសម្តេចបានជូនពរឱ្យបងប្អូនគ្រប់ក្រុមគ្រួសារ ឲ្យ​ជួ​​ប​តែ​សេ​​​ច​ក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ជៀសផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com