ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ល្បែងស៊ីសង​កើតមាន​គ្រប់​ប្រភេទ​ទីតាំង​ហេ​ប​ភី អ៊ី​ន​ធឺ​ណេត HappyInternet (​យីហោ ហេ​ប​ភី ណេ​ត​)​បង្កប់​នូវល្បែងស៊ីសង ហ្គេម​បាញ់​ត្រី និង​ភ្នាល់​ចាក់បាល់​ ​នៅ​ខណ្ឌ​ទួលគោក​ជាច្រើន​កន្លែង ប៉ុន្តែ អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​មាន​ចំណាត់ការ​បង្ក្រាបទាល់តែសោះ !

ភ្នំពេញ ៖ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​តូចតាច​បាន​អោយដឹងថា​ម្ចាស់​ទីតាំង ហេ​ប​ភី អ៊ី​ន​ធឺ​ណេត​HappyInternet (​យីហោ ហេ​ប​ភី ណេ​ត​) បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូច​ហ្គេម​បាញ់​ត្រី និង​ភ្នាល់​ចាក់បាល់​ជាច្រើន​កន្លែង​នៅ​ខណ្ឌ​ទួលគោក ដែល​មាន​ទីតាំង 6​ទីតាំង​រួប​មាន ៖
​ទី​1 ៖ ខាងកើត រង្វល់​មូល​ប្រាំពីរ​មករា​ចាស់​ចំងាយ​ប្រហែល 100​ម៉ែត្រ​ឈៀង​ខាងឆ្វេង​ដៃ​។​
​ទី​2 ៖ មក​ពី​គល់ស្ពាន​ប្រាំពីរ​មករា​ផ្សារ​ហេង​លី ជួរ​មន្ទីរពេទ្យ​លោកសង្ឃ​ផ្លូវ​ទី​2 បត់​ឆ្វេង​ប្រហែល 70​ម៉ែត្រ​នៅ​ខាងឆ្វេង​ដៃ​។​
​ទី​3 ៖ ផ្លូវ​ទេព​ផង កែង​ផ្លូវ​ចូល​ផ្សារ​សំណង់​12
​ទី​4 ៖ ផ្លូវ​ចូល​ផ្សារ​សំណង់​12 នៅ​ខាងឆ្វេង​ដៃ​
​ទី​5 ៖ នៅ​ទល់មុខ​ផ្សារ​ដើម​គរ​
​ទី​6 ៖ នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ​ផ្លូវ​ចូល​មក​បឹង​សាឡាង​។​

​នេះ​គឺជា​ទីតាំង​អ៊ី​ន​ធឺ​ណេត HappyInternet (​យីហោ ហេ​ប​ភី ណេ​ត​) បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហ្គេម​បាញ់​ត្រី​និង​ភ្នាល់​ចាក់​បាល់​ជាច្រើន​កន្លែង​នៅ​ខណ្ឌ​ទួលគោក ម្ចាស់​ឈ្មោះ ទូច កំពុងបើក​លេង​យ៉ាង​រំភើយ ខណៈ​អាជ្ញាធរ និង សមត្ថកិច្ច នៅ​ទឹកដី​ខណ្ឌ​ទួលគោក​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ​។​

​បទបញ្ជា​របស់​ឯកឧត្តម ឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្មី​ប្រកាស​ក្តែងៗ​ថា​លុបបំបាត់​អោយ​អស់​នៅ​ល្បែងស៊ីសង​ទាំង 14​ខណ្ឌ​ហាក់​សាប​ដូច​ទឹកទន្លេ ខណៈ​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច នៅ​ទឹកដី​ខណ្ឌ​ទួលគោក​មិន​មាន​ចំណាត់ការ​នៅឡើយ​។ ចំពោះ​ទីតាំង អ៊ី​ន​ធឺ​ណេត HappyInternet (​យីហោ ហេ​ប​ភី ណេ​ត​) ។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​តូចតាច បានអោយដឹង​ថា​ទីតាំង​ទាំងនេះ​គេ​សង្កេតឃើញ​ក្មេង​ទំនើង​តែងតែ​មក​ចូល​លេង​យ៉ាង​អាណាធិបតេយ្យ តែ​មិន​ដែល​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ទប់ស្កាត់ ឬ បង្ក្រាប​ឡើយ ។​

​បើ​តាម​សេចក្តី​ដដែល បាន​បន្ត​ទៀត​ថា​តើ​ឯណា​ទៅ​ភូមិ​-​សង្កាត់​-​ខណ្ឌ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ដែលដា​ក់​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្តនោះ​បើ​ភូមិ​-​សង្កាត់​-​ខណ្ឌ​កើតមាន​នៅ​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក​យ៉ាងនេះ គួរ​រំលឹក​ថា​កន្លងមក​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​ដាក់បទបញ្ជា​អោយ​មន្ត្រីនគរបាល ដែល​ពាក់ព័ន្ធ​នៅ​ក្រោម​ឱវាទ​ត្រូវ​តែ​បង្ក្រាប​នៅ​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ។ មិនតែប៉ុណ្ណោះ នៅ​ពេល​ថ្មីៗ​នេះ​ទៀត ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ប្តេជ្ញា​នឹង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺន​ម៉ាត់​អោយ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង 14 និង​អធិការ​ខណ្ឌ​នគរបាល​ទាំង 14 ត្រូវតែ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែង​ស៊ី សង​គ្រប់​ប្រភេទ ដូច​គ្នា​ផង​ដែរ ដើម្បី​ធានា​អោយបាន​នូវ ភូមិ​-​សង្កាត់​-​ខណ្ឌ មាន​សុវត្ថិភាព​ទាំង 9​ចំណុច​ជូន​ប្រជាពលរដ្ឋ ។​

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com