ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនត្រូវចូលនិវត្តន៍

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងនៅក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ នៅយោធភូមិភាគទី២ ខេត្តកំពង់ចាម, ថ្ងៃទី ២១ កញ្ញា ២០១៩

១-ការជួបជុំនាថ្ងៃនេះ គឺជាការជួបជុំប្រកបដោយអត្ថន័យខ្លឹមសារ និងមនោសញ្ចេតនាស្និទ្ធស្នាលជ្រាលជ្រៅជាទីបំផុត និងមានមោទនភាពដោយបានបំពាក់ឋានន្តរសក្តិថ្មីជូនអ៊ំពូងមីងយោធិនចូលនិវត្តន៍នៅយោធភូមិភាគទី២ ដែលបានចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៩ នេះ ដែលស័ក្តិសមនឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចជូនជាតិទាំងក្នុងដំណាក់កាលសង្គ្រាម និងសន្តិភាព ជាពិសេសនៅទិសយោធភូមិភាគទី២នេះផ្ទាល់។

២-ប្រទេសយើងបានសុខសន្តិភាពមកដល់សព្វថ្ងៃបានប៉ុណ្ណេះដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងអ្នកចូលរួមនៅក្នុងនយោបាយឈ្នះ-ឈ្នះនេះរួមមាន អ៊ំពូមីងយោធិនចូលនិវត្តន៍ នាយទាហានជំនាន់១ តាំងពីការរំដោះប្រទេសជាតិ និងការបញ្ចប់សង្គ្រាម។ ការបំពាក់ឋានន្តរស័ក្កិនេះមិនមែនតែសម្រាប់យោធិននៅក្នុងសម័យរដ្ឋកម្ពុជានោះទេគឺនៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទទាំងមូល។

៣-ការបំពាក់ឋានន្តរសក្កិជូនដល់យោធិនចូលនិវត្តន៍គឺជាការលើកទឹកចិត្ត លើកកិត្តិយសនាយទាហានជំនាន់១ដែលមានគុណបំណាច់ និងស្នាដៃដ៏ធំធេងជាច្រើន ដែលចូលរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។ យើងមិនដែលធ្វើការបំពាក់ឋានន្តរសក្កិជូនយោធិនចូលនិវត្តន ហើយយក៏មិនធ្វើរហូតទេ គឺបំពាក់ជូនតែនាយទាហានជំនាន់មួយ ដែលនេះគឺជាករណីពិសេសនៅក្នុងប្រវត្តិសាស្រ្តកងទ័ពខ្មែរមិនដែលធ្វើ នៅក្នុងប្រវត្តិសាស្ត្រកងទ័ពបរទេសមិនដែលធ្វើនោះទេ។

៤-ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនដែលភ្លេចគុណណូបការៈចំពោះយោធិនជំនាន់មុនដែលចូលរួមសង្គ្រោះជាតិ និងថែរក្សាសុខសន្តិភាពនោះទេ។ មិនតែប៉ុណ្ណោះនៅក្នុងក្របខណ្ឌកងទ័ពជើងគោក បានផ្ដល់ឱកាសឲ្យកូនចៅបង្កើតរបស់អ៊ំពូមីងដែលជាអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍មានឱកាសចូលបម្រើកងទ័ពដែលនេះគឺជាការតបស្នងចំពោះយោធិនជំនាន់មុន។

៥-ថ្ងៃនេះបានជួបជាមួយអ៊ំពូមីងផ្ទាល់ និងបានថ្លែងអំណរគុណផ្ទាល់ចំពោះការលះបង់ការខិតខំបំពេញភារកិច្ចរបស់អ៊ំពូមីងយោធិនចូលនិវត្តន៍នៅក្នុងភូមិភាគទី២ ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមរក្សាសុខសន្តិភាព ស្ថិរភាពឱ្យកូនចៅជំនាន់ក្រោយបានរស់សុខសាន្ត និងដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិ នៅក្នុងការខិតខំជួយយកចិត្តទុកដាក់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជននិងកូនចៅអតីតយុទ្ធជន។

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com