ខេត្តកែប ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងណែនាំការងារចាំបាច់មួយចំនួន ដល់កម្លាំងអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរក្សាសន្តិសុខ របៀបរៀបរយ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលមកសម្រាក កម្សាន្តសប្បាយនៅខេត្តកែប ក្នុងឱកាសឈប់សម្រាកសង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ក្នុងសប្តាហ៍នេះ ។
0
ឯកឧត្តម សោម ពិសិដ្ឋ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងណែនាំការងារចាំបាច់មួយចំនួន ដល់កងកម្លាំងកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្ត
Filed in: ព័ត៌មានជាតិ