ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ => ជារឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ១ករណីទៀតហើយ => ឯកឧត្តម ធា គ្រុយ ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និងសង្កាត់វិហារលួង => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ
0

អភិបាលខេត្តមណ្ឌលគីរី អំពាវនាវឲ្យអ្នកវិនិយោគ បោះទុនវិនិយោគលើវិស័យទេសចរណ៍ ដោយសារតែខេត្តមួយនេះ មានសក្កានុពល ធនធានធម្មជាតិស្រាប់ ជាមួយនឹងផ្លូវទូរគមនាគមន៍ដ៏ល្អ

ខេត្តមណ្ឌលគីរី ៖ អភិបាលខេត្តមណ្ឌលគីរី អំពាវនាវឲ្យអ្នកវិនិយោគចូលរួម អភិវឌ្ឍន៍លើវិស័យទេសចរណ៍ឲ្យបានច្រើន ដោយសារតែខេត្តមួយនេះ មានសក្កានុពល ធនធានធម្មជាតិស្រាប់ ជាមួយនឹងផ្លូវទូរគមនាគមន៍ដ៏ល្អដែលជាទីទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថា រដ្ឋបាលខេត្តចង់អោយក្រុមអ្នកវិនិយោគមកបោះទុនវិនិយោគលើវិស័យទេសចរណ៍ដូចជា រមណីដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងអាហារដ្ឋាន ដើម្បីកាន់តែមានភាពងាយស្រួលក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរមកលេងកម្សាន្ត ។
គម្រោងចង់ទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរីនេះ បានធ្វើឡើង ដោយសារតែបច្ចុប្បន្នមានភ្ញៀវទេសចរជាច្រើនបានសម្រុកមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីកាន់តែច្រើន ប៉ុន្តែនៅខ្វះបន្ទប់ស្នាក់ឬកន្លែងអាហារដ្ឋានដែលបំរើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ។
ទោះជាយ៉ាងនេះក្តីឯកឧត្តមបានបន្តថា មកដល់ពេលនេះខេត្តមានដៃគូ សហការ វិនិយោគលើវិស័យទេសចរណ៍នៅក្នុងខេត្តបានចំនួន៤០ក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាត ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ។
ឯកឧត្តមបានឲ្យដឹងថា ក្នុងឱកាសដែលខេត្តកំពុងទទួលបានភ្ញៀវទេសចរដ៏ច្រើននេះ អាជ្ញាធរ ពាក់ព័ន្ធក៏បានរៀបចំកែលម្អតំបន់រមណីយដ្ឋានមួយចំនួនដូចជា ជំរុញឲ្យមានអនាម័យល្អ បរិស្ថានស្អាត ដើម្បីឲ្យភ្ញៀវទេសចរមានភាពកក់ក្តៅ លេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ។
ខេត្តមណ្ឌលគីរីជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ចឹងពិតជាបានរួមចំណែកការអភិវឌ្ឍការវិនិយោគខេត្តមណ្ឌលគីរីរបស់យើងនេះតាមរយៈការពង្រីកវិស័យទេសចរណ៍ ក៏ដូចជារមណីយដ្ឋាន ដូចជារៀបចំកែលម្អនៅតំបន់រមណីយដ្ឋាននានាមួយចំនួន ដែលនេះជាលទ្ធភាពខេត្តមណ្ឌលគីរីត្រូវតែជំរុញវិស័យមួយនេះដើម្បីបម្រើសេវាភ្ញៀវជាតិនិងអន្តរជាតិ។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគីរី មានរមណីយដ្ឋានបែបធម្មជាតិជាច្រើនកន្លែង ដែលមានភាពទាក់ទាញសំរាប់មកលេងកម្សាន្ត មានដូចជា រមណីយដ្ឋានឧទ្យានធម្មជាតិទឹកធ្លាក់ប៊ូស្រា រមណីយដ្ឋានសមុទ្រឈើ-ភ្នំបាយឆៅ រមណីយដ្ឋានចំការកាហ្វេ រមណីយដ្ឋានភ្នំដោះក្រមុំ រមណីយដ្ឋានអណ្តូងស្នេហ៍ រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ ទេសភាពភូមិជនជាតិ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងរមណីយដ្ឋានផ្សេងៗទៀតជាច្រើនកន្លែង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com