ទាន់ហេតុការណ៍
ជារឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ១ករណីទៀតហើយ => ឯកឧត្តម ធា គ្រុយ ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និងសង្កាត់វិហារលួង => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ => លោកជំទាវ ឌិត នីតា ៖ រយៈពេល ៣០ឆ្នាំមកហើយ ដែលស្ថានីយវិទ្យុ និងទូរទស្សន៍ អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា
0

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ម៉ូតូដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មាន ទុកសម្រាប់បំរើការងារប្រចាំថ្ងៃ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានប្រគល់ម៉ូតូចំនួន ១០ គ្រឿង ម៉ាកHONDA Wav​eនិង​SUZ​U​KI Smash ដល់ បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះ អោយក្រសួងព័ត៌មាន ដោយក្នុង ១ អគ្គនាយកដ្ឋាន ទទួលម៉ូតូ ចំនួន ២ គ្រឿង ដែលជាអំណោយរបស់ លោក Kim H​yung Jun នាយកប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ហៃ តារា នាយិកាប្រតិបត្តិ ក្រុមហ៊ុន NATURAL MA​G​​IC។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំទាំង ៥ អគ្គនាយកដ្ឋានចំណុះអោយក្រសួង ព័ត៌មាន បានសម្តែងនូវការអរគុណ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានបែងចែកម៉ូតូទាំងនេះដល់អគ្គនាយកដ្ឋាននីមួយៗ ទុកសម្រាប់ជិះទៅយកព័ត៌មាន បំរើការងារផ្នែក រដ្ឋបាល និងកិច្ចការងារដ៏ទៃទៀត បានឆាប់រហ័សទាន់ពេលវាលា ។ ជាមួយនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំង ៥ អគ្គនាយកដ្ឋាន បានសម្តែងនូវការអរគុណ ដល់ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និង ក្រុមហ៊ុន NATURAL MAGIC ដែលបានផ្តល់ជាអំណោយម៉ូតូ ទាំង ១០ គ្រឿង ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ហើយ ឯកឧត្តម ក៏បានបែងចែកមកអគ្គនាយកដ្ឋានទាំង ៥ ទុកសម្រាប់បំរើការងារ ។
បន្ទាប់ពីបាន ទទួលនូវម៉ូតូទាំងនេះ ថ្នាក់ដឹកនាំទាំង៥ អគ្គនាយកដ្ឋានបានសន្យាថា និងយកទៅប្រើ ប្រាស់ឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការងារ និងប្រើប្រាស់បានយូរអង្វែ​ង​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com