ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អាជ្ញាធរជាតិអប្សរាអំពាវនាវឲ្យប្រជាពលរដ្ឋកុំរំលោភច្បាប់សាងសង់សំណង់ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីធានាអោយតំបន់នេះនៅតែរក្សាបានសណ្តាប់ធ្នាប់

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរាអំពាវនាវឲ្យប្រជាពលរដ្ឋកុំរំលោភច្បាប់សាងសង់សំណង់ក្នុងតំបន់ឧទ្យាន​អង្គរ ដើម្បីធានាអោយតំបន់នេះនៅតែរក្សាបានសណ្តាប់ធ្នាប់ មិនប៉ះពាល់​​ដល់សោភ័ណ​​ភាព និងទេសភាពនៃ តំបន់ប្រាង្គប្រាសាទបុរាណ។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ថា ច្បាប់ និងបទបញ្ញត្តិនៃ​ព្រះរាជាណា​ចក្រកម្ពុជាបានកំណត់ថា ដែនដីនៃបេតិកភណ្ឌវប្បធម៌ និង ប្រវិត្តសាស្រ្ត ជាសម្បតិ្តសាធារណៈ​របស់រដ្ឋ។ រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីសម្រេចលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានចែងថា ” ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ។

អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះ​ចាស់បាន ដោយ មានការអនុញ្ញាតពីអាជ្ញាធរអប្សរា។ ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត។

ការបង្ហាញកត្តាច្បាប់ទាំងនេះ ដោសារតែអាជ្ញាធរជាតិអប្សរាកត់សម្គាល់ថានៅតែមានការ​លួច​សាង​សង់សំណង់ខុសច្បាប់ ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ជាពិសេស​នៅ​ថ្ងៃឈប់សម្រាក ធំៗ តែម្តង។

លោកបន្តថា ទោះបីជាមានផ្សព្វផ្សាយនិងទប់ស្កាត់​រាល់ការសាងសង់សំណង់​ខុសច្បាប់យ៉ាងណាក៏ដោយ ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែលួចលាក់ សាងសង់សំណង់របស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់រមណីដ្ឋានអង្គរ។ លោកបន្តថា រាល់សំណងដែលសាងសង់ ដោយមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរា គឺត្រូវតែរុះរើចេញដោយគ្មានលក្ខណ្ឌ ដែលបញ្ហានេះនិងធ្វើឲ្យខាតនៅផលប្រយោជន៍​របស់ប្រជាពលរដ្ឋខ្លួនឯង។

លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំសាងសង់សំណង់ខុសច្បាប់ និងកុំជឿតាមការញុះញ៉ុងរបស់ជនខិលខូចមួយចំនួន ដែលធានាថានិងជួយរត់ការ​សុំច្បាប់សាង​​សង់បាន ដោយមិនមានមន្ត្រីជំនាញចុះមកពិនិត្យ។

សំឡេង៖ជាទូទៅយើងសង្កេតឃើញថា មានការលួចសាងសង់នៅសំណង់ខុសច្បាប់ច្រើន ហើយក៏ទទួលបានការរុះរើទៅវិញច្រើនដូចជាគ្នា យើងខ្ញុំក៏មានការព្រួយបារម្ភ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលឆ្លៀតយកឱកាសនាថ្ងៃសម្រាកទូទៅរបស់មន្ត្រីរាជការ សុំកុំធ្វើការសាងសង់នៅសំណង់ខុសច្បាប់ណាមួយ នៅក្នុងរមណីយ​ដ្ឋានអង្គរនាពេលនេះ ពីព្រោះយើងមិនចង់ឲ្យមានការកើតឡើង នៅសំណង់ខុសច្បាប់ដែលបង្ករឡើងផលលំបាកដល់រមណីយដ្ឋានអង្គរទេ ទី២រាល់ការសាងសង់សំណង់ខុសច្បាប់នឹងត្រូវ រុះរើចេញទៅវិញ ដែលនាំឲ្យខូចខាតផល​ប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯង មួយទៀតក៏សូមអំពាវនាវ កុំឲ្យជឿលើការញុះញុង របស់ជនមួយចំនួនដែលអះអាងថា ខ្លួនជាអ្នកធានា រត់ការសាងសង់អ្វីៗទាំងអស់ ក្នុងរមណីយដ្ឋានអង្គរ ព្រោះថារាល់ការសាងសង់ដោយគ្មានការអនុញ្ញាត គឺអាជ្ញាធរអប្សរានិងចាត់វិធានការ រុះរើទៅវិញ ក៏ដូចជា ចាត់វិធានការផ្លូវច្បាប់ នៅរាល់ករណីទាំងអស់ ដើម្បីបង្ការនូវការ​ខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ក្នុងករណីប្រជាពលរដ្ឋមាន​បំណងស្នើសុំ ជួសជុល ឬកែលំអរលំនៅឋាន សូមធ្វើការដាក់​ពាក្យ​ស្នើសុំ ឬទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ ឬអាជ្ញាធរ​មូល​​ដ្ឋានផ្ទាល់ ព្រោះពួកគាត់ក៏ជាផ្នែកមួយនៃការ ចូលរួមសម្របសម្រួលនៃ​ការជួសជុលសំណង់ខ្លះ។

គួររម្លឹកផងដែរថា របាយការណ៍សកម្មភាពនិងលទ្ធផលការងាររបស់​ក្រុមការងារសហគមន៍អាជ្ញាធរជាតិ​អប្សរាប្រចាំខែកក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូច​តាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើរ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com