ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ខេត្តមណ្ឌលគីរីត្រៀមផ្ទៃដីទំហំ ១០០ហិកតាសម្រាប់សាងសង់កន្លែងចាក់សំរាមថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

ខេត្តមណ្ឌលគីរី ៖ ខេត្តមណ្ឌលគីរីត្រៀមផ្ទៃដីទំហំ ១០០ហិកតាសម្រាប់សាងសង់កន្លែងចាក់សំរាមថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ពិសេសរក្សាបាននូវសោភ័ណភាព មុខមាត់ខេត្តមណ្ឌលគីរី ដែលកំពុងលេចធ្លោរលើវិស័យទេសចរណ៍តាមបែបធម្មជាតិ ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មកដល់ពេលនេះរដ្ឋបាលខេត្តបានត្រៀមដីជាង១០០ហិកតានៅជាយក្រុងដើម្បីបង្កើតជាកន្លែងចាក់សំរាមថ្មី ខណៈទីតំាងចាក់សំរាមចាស់ជិតពេញណែនហើយ។ ឯកឧត្តមបានអៈអាងថា ទីតំាងចាក់សំរាមថ្មីនេះ នឹងជួយលើកកម្ពស់មុខមាត់និងសោភ័ណទីក្រុងឲ្យកាន់តែស្រស់ស្អាតជាមុន ដោយមានកន្លែងចាក់សំរាមត្រឹមត្រូវ កាត់បន្ថយការចោលសំរាមពាសវាលពាសកាល។
ឯកឧត្តមបន្តថា សព្វថ្ងៃខេត្តមានអ្នកម៉ៅការ ប្រមូលសំរាមមានតែនៅក្នុងក្រុងសែនមនោរម្យ ដែលមានការប្រមូលសំរាមក្នុងមួយថ្ងៃ២ដង ហើយធ្វើឡើងនៅតាមទីប្រជុំជន និងតាមដងផ្លូវសាធារណៈក្នុងក្រុងតែប៉ុណ្ណោះ ។ ឯកឧត្តមបានបន្តថា ជាការដោះស្រាយបញ្ហាសំរាមនេះ អាជ្ញាធរទាមទារឲ្យមានការចូលរួម ទុកដាក់សំរាមឲ្យត្រឹមត្រូវពីពលរដ្ឋផងដែរ ពិសេសអាជីវករ រកស៊ីលក់ដូរក្នុងផ្សារនិងនៅក្រៅផ្សារ ធ្វើយ៉ាងណាជួយសម្អាតអនាម័យជាប្រចាំផង។ ឯកឧត្តម បានបន្តថា បរិស្ថានស្អាត គឺជាការទាក់ទាញ ភ្ញៀវទេសចរឲ្យមកកំសាន្តនៅខេត្តមណ្ឌលគីរី ម្តងហើយចង់មកម្តងទៀតជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រ​ស់​ត្រកាល ។
សួមបញ្ជាក់ថា ខេត្តមណ្ឌលគីរី ក្នុងមួយថ្ងៃប្រមូលសំរាមបានពី២ទៅ៣តោន ជាមួយគ្នានេះរដ្ឋបាលខេត្តបានបំផុសឲ្យមានការចូលរួមពី សាធារណជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សបានចុះធ្វើអនាម័យជាបន្តប​ន្ទាប់នៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តមណ្ឌលគីរី ឲ្យមានសោភ័ណភាពស្អាតជាប់ជាប្រចាំ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com