ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ នៅពេលនេះសម្រេចបានសមិទ្ធផលថ្មី គឺ ” អគារសេរីភាព ” ។ អគារសេរីភាព បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដោយប្រើរយៈពេលកសាងសរុប ១ឆ្នាំ ១ខែ ។
បើគណនាតាមរបៀបការងារស្ម័គ្រចិត្ត ហើយបើក្នុង១ថ្ងៃត្រូវការអ្នកស្ម័គ្រចិត្ត៣០នាក់ គុណនឹងចំនួន៣៩៥ថ្ងៃ គឺត្រូវការអ្នកចូលរួមធ្វើសរុបចំនួន១១៨៥០នាក់។
អគារនេះមានសួន កន្លែងលេងកីឡា មានដាំដើមឈើលម្អ និងឈើប្រណិតជាង១០០ដើម។ សមិទ្ធផលនេះ មិនមែនធ្លាក់ពីលើមេឃទេ ប៉ុន្តកើតពីការធ្វើជាក់ស្តែង ដោយការរៀបឥដ្ឋ១ដុំម្តងៗ ខ្សាច់១បង្គីម្តងៗ ដែក១សសៃម្តងៗ ថ្នាំលាប១ជក់ម្តងៗ និងគំនិតកែលម្អជាប្រចាំ ប្រៀបបាននឹងដំណើរបក្សីរៀបសំបុកឲ្យកូនរបស់ខ្លួន ជាមួយទស្សនៈសម្លឹងទៅអនាគត យូរអង្វែង ។ ថ្នាក់ដឹកនាំស.ស.ស.ក សូមអរគុណលោកអ្នកសប្បុរសទាំងអស់ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលនេះ រួមទាំងឥស្សរជនពិសេស ដែលសុំលាក់ឈ្មោះសិន ៕