ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋមន្ត្រីការបរទេសជប៉ុន អបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្តិភាព ឯកឧត្ដម ម៉ូតេហ្គី តូស៊ីមីត្សឹ (MOTEGI Toshi​m​i​t​su) រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវការអបអរសាទរ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់​ជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម MO TE GI Toshimitsu រដ្ឋមន្ត្រីការបរទេស​ជប៉ុន ចូលជួបសម្ដែងការគួរសម ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម MOTEGI Toshimitsu ក៏បានគោរពសម្ដែងនូវការអបអរសាទរជូន​ចំពោះ​សម្តេចតេជោចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេច ដែលនាំទៅដល់ការអភិវឌ្ឍ​ឆាប់​រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងរាជធានីភ្នំពេញផងដែរ។ ឯកឧត្ដមបានមាន​ប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់កម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ឯកឧត្ដមសង្កេតឃើញថា កម្ពុជាពិតការអភិវឌ្ឍខ្លាំង យ៉ាងឆាប់​រហ័ស​ជាទីបំផុត។ ជាមួយគ្នានោះដែរ ឯកឧត្ដមក៏បានគោរពជម្រាបជូនសម្ដេចតេជោ​នាយក​រដ្ឋ​មន្ត្រីផងដែរថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមចំណែកក្នុងការទប់​ស្កាត់ជំងឺរាតត្បាតជំងឺកូវីដ-១៩ ក្នុងនោះក៏មានជំនួយមកដល់កម្ពុជាផងដែរ។

ទន្ទឹមនេះដែរ ឯកឧត្ដម MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានគោរពស្នើសុំសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដើម្បីអនុញ្ញាតឱ្យជប៉ុន​និងកម្ពុជាធ្វើដំណើរទៅវិញទៅមក សំដៅជំរុញវិស័យពាណិជ្ជកម្ម និងវិស័យសេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ។ ឯកឧត្ដមក៏បានជម្រាបជូនសម្តេចតេជោផងដែរថា មាននិស្សិត​កម្ពុជាចំនួន១៩នាក់ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ហើយ​និស្សិតទាំង១៩នាក់នេះ នឹងត្រូវអនុញ្ញាតឱ្យទៅចូលរួមសិក្សា នៅប្រទេសជប៉ុននាពេល​ឆាប់ៗខាងមុខនេះ។

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានគោរពរាយការណ៍ជូន​សម្ដេច​តេជោដែរថា ភាគីជប៉ុនបានធ្វើការសិក្សាចប់សព្វគ្រប់ហើយ ទៅលើគម្រោងអភិវឌ្ឍន៍​កំពង់ផែខេត្តព្រះសីហនុ សម្រាប់ធ្វើយ៉ាងណាឱ្យកប៉ាល់ធំៗអាចចូលចតបាន។ ក្នុងន័យ​នេះ ឯកឧត្ដមបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការគាំទ្រលើគម្រោងនេះផងដែរ។

​ជាការឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា សម្តេចសប្បាយរីករាយ​យ៉ាងខ្លាំង ដែលបានជួបឯកឧត្ដម MOTEGI Toshimitsu សារជាថ្មីមួយទៀត បន្ទាប់ពី​បាន​ជួបឯកឧត្ដមនៅទីនេះកាលពី៦ឆ្នាំមុន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះជំនួយទាំងឡាយ ដែលជប៉ុនបានជួយដល់កម្ពុជា ដើម្បីទប់ស្កាត់ជំងឺរាតត្បាត​ជំងឺ​កូវីដ-១៩ ហើយក៏បានថ្លែងការអរគុណ ជូនចំពោះប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយដល់កម្ពុជា ជាពិសេសប្រជាជនកម្ពុជា ពលករកម្ពុជា និងនិស្សិតកម្ពុជា ដែល​កំពុងតែសិក្សា និងរស់នៅក្នុងប្រទេសជប៉ុន។ សម្តេចតេជោក៏បានគាំទ្រនូវការបើកឱ្យ​ដំណើរ​ការឡើងវិញ លើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងអ្វីៗទាំងឡាយ ដែលទាំងនោះ គឺជាការធ្វើដំណើរទៅវិញទៅមក រវាងប្រទេសទាំងពីរ ដែលអាចនាំទៅដល់ការពង្រីក​ទំនាក់​ទំនង កាន់តែខ្លាំងថែមទៀតផង និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ​និងពាណិជ្ជ​កម្ម រវាងប្រទេសទាំងពីរផង។

សម្តេចតេជោបានថ្លែងថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជ​កម្ម​​រវាងកម្ពុជា និងជប៉ុន មានប្រមាណ២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជានាំចេញ​ទៅជប៉ុនប្រមាណ ១,២ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកម្ពុជាវិញ មានប្រមាណ​០,៨ពាន់លានដុល្លារ។ ដោយឡែក នៅក្នុងឆ្នាំ២០២០នេះ រយៈពេល៩ខែដំបូង ទំហំ​ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានប្រមាណ៨០០លានដុល្លារអាម៉េរិក  ក្នុងនោះកម្ពុជា​នាំចេញទៅជប៉ុន ប្រមាណ៥០០លានដុល្លារអាម៉េរិក និងជប៉ុននាំចូលកម្ពុជា ប្រមាណ​៣០០​លានដុល្លារអាម៉េរិក។

សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ការបើកដំណើរ​ការ​ឡើងវិញ រវាងប្រទេសទាំងពីរ សម្តេចស្នើឱ្យមានការហោះហើរឡើងវិញ  របស់ក្រុម​ហ៊ុន​អាណា (ANA)។ ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាណា អាចនាំឱ្យការធ្វើដំណើរ​របស់ប្រទេសទាំងពីរ មានការធម្មតាឡើងវិញ ជាពិសេសជាមួយវិធានការមួយចំនួន ដែល​អាចដាក់ចុះ ហើយការហោះហើរឡើងវិញនេះ អាចជំរុញឱ្យមានការកើនឡើង ក្នុងទំហំ​ពាណិជ្ជកម្ម និងការវិនិយោគ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ជប៉ុនដែលបន្តជួយដល់​កម្ពុជា ជាពិសេសបន្តជាមួយនឹងកម្មវិធី ODA ជាកម្មវិធីជំនួយក្រៅប្រទេសរបស់ជប៉ុន ដែល​រាល់គម្រោង ODA នៅកម្ពុជា ពុំមានការពន្យារ ឬក៏បញ្ឈប់ទេ ផ្ទុយទៅវិញកំពុងតែដំណើរ​ការជាប្រក្រតី៕ #AKP #KONG_SOKHENG

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com