ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កសិករដាំត្រប់ស្រួយនៅស្រុកសូទ្រនិគមខេត្តសៀមរាបអាចរកចំណូលបានប្រមាណ១០០ដុល្លាក្នុងមួយថ្ងៃ ដែលជួយលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារបានកាន់តែប្រសើរ

ខេត្តសៀមរាប ៖ កសិករដាំត្រប់ស្រួយនៅស្រុកសូទ្រនិគមខេត្តសៀមរាបអាចរកចំណូលបានប្រមាណ១០០ដុល្លាក្នុងមួយថ្ងៃ ដែលជួយលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារបានកាន់តែប្រសើរ។

ត្រប់ស្រួយ គឺជាដំណាំមួយប្រភេទដែលត្រូវបានបងប្អូនកសិករនិយមដាំដុះ ដើម្បីបរិភោគក្នុងក្រុមគ្រួសារ និងយកទៅផ្គត់ផ្គង់តម្រូវការទីផ្សារទូទៅ។លោកវ៉ាញ វ៉ុញ ជាកសិកររស់នៅភូមិបែកកំាភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា លោកចាប់ផ្តើមដាំដំណាំ តាំងពីឆ្នាំ១៩៩៥មក ហើយ ដោយមើលឃើញពីទីផ្សារដំណាំត្រប់ស្រួយអំណោយផលល្អ លោកក៏ចាប់យកការងារនេះជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ បានដាំដុះត្រប់ស្រួយលើផ្ទៃដីចំនួន១០០០ម៉ែត្រក្រឡា។
លោកបានបញ្ជាក់ថា ត្រប់ស្រួយ ជាប្រភេទដំណាំងាយស្រួលដាំហើយអាចប្រមូលផល បានយូរហូតដល់ ជាង១ឆ្នាំកន្លះទៅតាមការថែទាំ។លោកបន្តថា ក្នុងទំហំផ្ទៃដីជាង១០០០ម៉ែត្រក្រឡា គឺប្រមូលបានជាមធ្យម៦០០គីឡូក្រាមក្នុងរយៈពេល២ថ្ងៃម្តងដោយក្នុង១គីឡូក្រាមមានតម្លៃ១២០០រៀល។លោកបន្តថា មុនចាប់ផ្តើមដំាត្រប់ស្រួយនេះ កសិករក៏ត្រូវចេះនិងស្វែងយល់ពីដំណំាប្រភេទនេះ ទាំងការជ្រើសរើសដី ការបណ្តុះកូន ការថែទាំ និងដាក់ជីផងដែរ។
សំឡេង៖ដាំលើផ្ទៃដី១០០០ម៉ែត្រក្រឡា មុននិងឈានទៅដាំដុះ យើងរៀបចំដីមានទីទួលខ្ពស់នៅខែវស្សា ភ្ជួររាស់ឲ្យបានពីរទៅបីដង បន្ទាប់មកយើងជ្រើសរើសពូជ ដើម្បីលូតលាស់ល្អ បន្ទាប់មកយើងធ្វើការបណ្តុះ ក្នុងការបណ្តុះមានវិធីសាស្ត្រពីរ គឺទីមួយបណ្តុះដាក់កន្តោង ទីពីរបណ្តុះនៅលើថ្នាល មុនបណ្តុះត្រូវរៀបចំដី មានលាមកគោ ធ្យូងអង្កាម និងដីកំប៉ុស្តគឺពុកផុយល្អ។
ត្រប់អាយុកាលវែងណាស់អាចដល់១ឆ្នាំឬ១ឆ្នាំកន្លះ បើយើងថែទាំជាប្រចាំ ត្រប់គិតចាប់ពីបណ្តុះទៅ៧០ថ្ងៃជាង ទើបបានផល បើថែទាំវាល្អ ខ្ញុំតែងលក់មធ្យមមិនខ្ពស់ពេក មិនទាបពេក គឺ១២០០៛ តែងប្រមូលផលពីរថ្ងៃម្តង ដី១០០០ការ៉េបាន៦០០គីឡូក្នុង២ថ្ងៃ។
លោកវ៉ាញ វ៉ុញ បានបន្ថែមទៀតថា ចំពោះបញ្ហាទីផ្សារវិញគឺមិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះថាពេលដាំបានហើយ មានឈ្មួញកណ្តាលមកទទួលទិញដល់លំនៅដ្ឋានតែម្តង។ សូមបញ្ជាក់ថា តាមការប៉ាន់ស្មានបរិមាណផលបន្លែគ្រប់មុខ ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ២០២០ ខេត្តសៀមរាប ទទួលបានទិន្នផល សរុប៧ ៣២៦តោន។ ជាទូទៅតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវការហូបបន្លែជាមធ្យមប្រមាណ៨០ទៅ ១០០តោន ក្នុងមួយថ្ងៃខណៈដែលក្នុងខេត្តសៀមរាបជួបនូវការខ្វះបន្លែប្រមាណពី២០តោន ទៅ ៣០តោនក្នុងមួយថ្ងៃ៕#AKP #KONG_SOKHENG

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com