ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជម្រុញដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ បង្កបរិយាកាសឱ្យប្រជាពលរដ្ឋពង្រីកមុខរបរកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់បង្កបរិយាកាសឱ្យប្រជាព​ល​រ​ដ្ឋពង្រីកមុខរបរកសិកម្ម ដើម្បីលើកកម្ព​ស់​ជី​វភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ ខណៈកម្ពុជាប្រឈមការប៉ះពាល់សេដ្ឋកិច្ចដោ​យ​សា​​​រជំងឺកូវីដ-១៩។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រុក នៃខេត្តស្វាយរៀង ខេ​​​​​​​​ត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៤ ខែសីហានេះ សម្តេចពញាចក្រី ហេង សំរិន លើកឡើងថា អាជ្ញាធរក្នុងមូលដ្ឋានគួរតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្ម ចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បក​ម្ម ជាដើមនេះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
សម្តេចពញាចក្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកាពិសេស ដើម្បីជួយឱ្យផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា មានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចប្រ​ជា​ជន និងធានាដល់សន្តិសុខស្បៀងក្នុងពេលកម្ពុជា ក៏ដូចជាពិភពលោកកំពុ​ងរ​ង​​​គ្រោះដោយការរាតត្បាតនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវ​ឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីជួយដល់ប្រ​ជា​កសិករក្នុងការពង្រឹង និងពង្រីកផលិតកម្មដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី កង្កែប បង្កងទឹកសាប និងក្រុមសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផ​លិ​ត​ផ​ល​​​កសិកម្ម មានលទ្ធភាពពង្រីកអា​ជី​វកម្ម និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដែលអាចបង្កើតការងារបន្ថែមដល់ពលរដ្ឋ និងកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុ​ង​ស្រុក និង​អា​ចនាំចេញ ក្នុងពេលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯ​​ក​​ឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអះអាងថា កសិករក្នុងវិស័យកសិកម្មតូចតាចតា​មគ្រួសារសហគមន៍ អាចខ្ចីប្រាក់ពីធនាគារអ​ភិវឌ្ឍ​ន៍​ជនបទ និងកសិកម្ម ក្នុងអត្រាការប្រាក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះ សម្រា​ប់ទុនបង្វិលរយៈពេល២ឆ្នាំ ហើយធ្វើការសងត្រឡប់វិញក្នុងរយៈពេលរហូតដល់៧ឆ្នាំ នៅពេ​ល​ជួ​ប​វិបត្តិកូវីដ-១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com