រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅវិមាន៧មករា ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានផែនផ្សព្វផ្សាយព័ត៌មាននៃក្រុមការងារផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារផែនផ្សព្វផ្សាយព័ត៌មាន ដោយមានការចូលរួមពីសមាជិកសមាជិកាសរុបចំនួន ១៤រូប។
ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងលំហូរការងារ និងការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវបណ្តោះអាសន្នជូនសមាជិក សមាជិកានៃផែនផ្សព្វផ្សាយព័ត៌មាន។
កិច្ចប្រជុំបានដំណើរការកម្មវិធីតាមរបៀបវារៈរបស់ខ្លួនយ៉ាងរលូន និងមានការចូលរួមមតិយោបល់យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា ប្រកបដោយស្មារតីទទួលខុសត្រូវ និងសាមគ្គីភាព លើបេសកកម្មបំពេញការងារជូនគណបក្ស និងប្រទេសជាតិឲ្យប្រសិទ្ធភាពខ្ពស់ ព្រមទាំងប្តេជ្ញារួមគ្នារក្សាបាននូវសុខសន្តិភាព និងសមិទ្ធិផលនានា របស់គណបក្ស និងរាជរដ្ឋាភិបាលឲ្យបានគង់វង្ស។
ក្រោយពីបានបញ្ចប់កម្មវិធីប្រជុំ ឯកឧត្តមប្រធានផែន ព្រមទាំងសមាជិក សមាជិកទាំង អស់បានចូលរួមពិសារអាហារសាមគ្គី ផងដែរ៕ ប្រភព # Central Youth CPP #KONG SOKHENG