ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

តំបន់បឹងស្នេហ៍ក្នុងខេត្តព្រៃវែង នឹងក្លាយជាតំបន់អេកូទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា

ខេត្តព្រៃវែង ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា តំបន់បឹងស្នេហ៍ ក្នុងខេត្តព្រៃវែង នឹងក្លាយជាតំបន់អេកូទេស ចរណ៍ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិដ៏ច្រើនចូលទៅទស្សនា ខណៈបច្ចុប្បន្នតំបន់នោះសម្បូរទៅដោយពពួកសត្វស្លាប។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពី ចុះពិនិត្យកន្លែងអភិរក្សសត្វស្លាប នៅទួលពាន់តាឡី ក្នុងតំបន់បឹងស្នេហ៍ ក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការ គ្រប់គ្រងតំបន់ការពារធម្មជាតិ តំបន់បឹងស្នេហ៍ ដែល មានសក្តានុពលធម្មជាតិនេះ ដែលសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាល ត្រយ៉ងខ្លួនស ត្រដក់តូច និងប្រភេទ ចង្កៀលខ្យងដែលកំពុងបន្តពូជពងកូនរាប់ម៉ឺនក្បាល នៅតាមព្រៃលិចទឹក ព្រៃល្បោះ។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា «យើងបានផ្តល់ដំណោះស្រាយអភិវឌ្ឍន៍តំបន់បឹងស្នេហ៍នេះ ជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ដីសើមនេះ»។
សូមបញ្ចាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងភូមិសាស្រ្តតំបន់ទួលពាន់តាឡី តំណាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានបង្ហាញអំពីវឌ្ឍនភាពនៃការដាក់តំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី និងការចូលរួមក្នុងការអភិរក្សជាតំបន់ការពារធម្មជាតិ ។
រហូតមកដល់បច្ចុប្បន្ន សត្វស្លាបដែលមករស់នៅតំបន់ អភិរក្សទួលពាន់តាឡី មានចំនួន៦ប្រភេទ ដូចជា ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វរាប់ពាន់រាប់ម៉ឺនក្បាលផ្សេងទៀត រាប់ទាំងពពួកសត្វរស់នៅក្នុងទឹក និងរស់នៅលើគោក៕ ប្រភព #AKP #KONG SOKHENG

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com