ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ

ខេត្តតាកែវ ៖ ព្រឹកថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តតាកែវ មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត  ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំក៏ដូចជាជំរុញបន្ថែមទៀតទៅមន្ទីរធម្មការនិងសាសនា ត្រូវសហការជាមួយមន្ទីរសុខាភិបាលរួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នដោយរក្សាគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល ឬសាប៊ូ នៅក្នុងអំឡុងពេលដែលពួកគាត់មកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានា។

ឯកឧត្តម អ៊ូច ភា​ បានមានប្រសាសន៍បន្តថា នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ បងប្អូនប្រជាពុទ្ធបរិស័ទគ្រប់ទិសទី មកជួបជុំគ្នាចូលរួមកាន់បិណ្ឌ និងបោះបាយបិណ្ឌគ្រប់ទីវត្តអារាម ។ ដូច្នេះមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង​ ស្រុកទាំងអស់ ត្រូវណែនាំផ្សព្វផ្សាយដល់គ្រប់វត្តអារាមត្រូវដាក់អាល់កុល និងសាប៊ូសម្រាប់ឱ្យបងប្អូនពុទ្ធបរិស័ទលាងដៃឱ្យបានត្រឹមត្រូវ ។ ជាពិសេសត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមកកាន់បិណ្ឌត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បន្ថែមថា បញ្ហាជំងឺកូវីដ-១៩នេះ នៅទូទាំងពិភពលោក ហាក់មិនទាន់មានការថមថយនៅឡើយទេ ពោលគឺមានការឆ្លងរីករាលដាលជាសកលនៅឡើយ ។ ដូច្នេះហើយដើម្បីចូលរួមទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ ឆ្លងរីករាលដាលដល់សហគមន៍របស់យើង ពិសេសកុំឱ្យឆ្លងនៅក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នា អនុវត្តន៍ឱ្យបានល្អតាមរយៈការថែរក្សាសុខភាព ទម្លាប់មានអនាម័យ និងប្រុងប្រយ័ត្នជាប់ជានិច្ច ហើយធ្វើយ៉ាងណាកុំឱ្យបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែស ឬភ្លេចភ្លាំងឱ្យសោះពីជំងឺកូវីដ-១៩នេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានធ្វើការណែនាំដល់កម្លាំងសមត្ថកិច្ចទូទាំងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឱ្យបានល្អប្រសើរ ត្រូវធ្វើការទប់ស្កាត់ឱ្យបានរាល់បទល្មើសដែលកើតឡើងនៅមូលដ្ឋានរបស់ខ្លួន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com