ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ការវិលត្រឡប់មកកាន់ថ្នាក់រៀនវិញ អាចជំរុញឱ្យការសិក្សារបស់ពួកគេ កាន់តែមានគុណភាពជាងមុន បន្ទាប់ពីសាលាបានផ្អាកការសិក្សាអស់រយៈពេល៦ខែ

រាជធានីភ្នំពេញ៖ ក្រុមសិស្សានុសិស្សបានលើកឡើងថា ការវិលត្រឡប់មកកាន់ថ្នាក់រៀនវិញ អាចជំរុញឱ្យការសិក្សា​របស់ពួកគេ កាន់តែមានគុណភាពជាងមុន បន្ទាប់ពីសាលាបានផ្អាកការសិក្សាអស់រយៈ​ពេល៦ខែដោយ​សាតែកូវីដ-១៩។

ក្រុមសិស្សានុសិស្ស មានភាពសប្បាយរីករាយ បន្ទាប់ពីពួកគេបានអង្គុយរៀននៅក្នុងថ្នាក់ ជួបជុំមិត្តភក្តិ​គ្រូបង្រៀនរបស់ពួកគេ នៅក្នុងចូលរៀនថ្ងៃដំបូងកាលពីថ្ងៃទី៧ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញ។

ក្នុងនោះសាលាវិទ្យាល័យបាក់ទូកនៅរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្ត នូវគោលការណ៍សុវត្ថិភាព​តាមការណែ​នាំរបស់ក្រសួងសុខាភិបាល រៀបចំថ្នាក់ឱ្យបានធំទូលាយជាងមុន បង្កើតកន្លែងលាងដៃស្ទើរគ្រប់ទីកន្លែង និងដាក់អាគារឱ្យសិស្សសិក្សា មានចន្លោះឆ្ងាយពីគ្នាជាង១០០ម៉ែត្រផងដែរ។

យុវសិស្ស ថោង សោង រៀននៅ ថ្នាក់ទី៩ វិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា ពេលរៀនតាមអនឡាញ គឺយល់អត់ច្បាស់ ចង់សួរគ្រូក៏ពិបាក ហើយអ៊ីនធើណេត ក៏ដំណើរការមិនសូវល្អទៀត ដូច្នេះ មករៀននៅក្នុង​ថ្ងៃបានជួបជុំមិត្តភក្តិផង និងជួបគ្រូផង ដូច្នេះបើរៀនអត់យល់អាចសួរមិត្តភក្តិនិងគ្រូបាន។

ដោយឡែក យុវសិស្ស គឹម បាណុងពិសិដ្ឋ រៀនថ្នាក់ទី៩នៃវិទ្យាល័យបាក់ទូក បានឱ្យដឹងថា ការត្រឡប់មករៀន​វិញនេះ បានធ្វើឱ្យរួបគេបានត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាប័ត្រឌីប្លូម នាពេលខាងមុខបានច្រើន ក្នុងការខិត​ខំប្រឹងប្រែង​រៀនសូត្រចាប់ពីថ្ងៃចូលរៀននេះរហូតទៅ។

ជុំវិញរឿងការត្រឡប់ចូលមកកាន់ថ្នាក់រៀនវិញនេះ គឺត្រូវបានរឹតបន្តឹងលើបញ្ហាសុវត្ថិភាពខ្លាំង និងការហាមឃាត់​មិន​ឱ្យមានការលក់ដូរអាហារសម្រន់នៅក្នុងសាលា និងនៅខាងក្រៅរបងបរិវេណសាលា។

លោក តូច កន្តាល់ នាយកសាលាវិទ្យាល័យបាក់ទូក បានឱ្យដឹងថា មានគោលការណ៍ផ្លាស់ប្តូរសិស្សនៅក្នុងថ្នាក់​រៀន កាលមុនសិស្សរៀនក្នុង១ថ្នាក់មានពី៤០ទៅ៥០នាក់ ឥឡូវនេះ គឺកាត់​បន្ថយក្នុង១ថ្នាក់មានតែ១៥​ទៅ២០នាក់ប៉ុណ្ណោះ។  មានការវាស់កម្តៅ និងសម្អាតអនាម័យជាប្រចាំ។

គិតត្រឹមថ្ងៃដំបូង នៃដំណើរការបើកវិទ្យាល័យបាក់ទូកឡើងវិញ សិស្សថ្នាក់ទី៩និង១២សរុបមានចំនួន៦៣៥នាក់ ក្នុងចំណោមសិស្សសរុប ១៥០០នាក់គិតចាប់ពីថ្នាក់ទី៧ដល់ទី១២។

សម្រាប់សិស្សដែលបានមកចូលរៀនកាលពីថ្ងៃដំបូងនេះ គឺមានប្រមាណ៩០ភាគក្នុងចំណោមសិស្សថ្នាក់ទី៩​​និងទី១២ចំ​នួន៦៣​៥​នា​ក់ ។

បន្ទាប់ពីបានបិទទ្វារអស់រយៈប្រមាណជា៦ខែ ព្រោះតែជំងឺកូវីដ១៩នោះ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនមួយចំនួន បាន​បើ​ក​ទ្វា​រ​សិក្សាឡើងវិញហើយ នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា គ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលបើកទ្វារទទួលសិស្សកាលពីម្សិលមិញនេះ សម្រាប់២១រាជធានី-ខេត្ត បើកទ្វារសម្រាប់តែថ្នាក់ទី៩ និងថ្នាក់ទី១២។ រីឯសាលានៅទីរួមខេត្ត៤ផ្សេងទៀត ដែលមានហានិភ័យឆ្លងជំងឺកូវីដ១៩ទាប គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អនុញ្ញាតឱ្យបើកទ្វារគ្រប់កម្រិតសិក្សាពីថ្នាក់ទី១ ដល់ទី១២។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏អនុញ្ញាតឱ្យមានការបើកសាលារៀនតាមលទ្ធភាពជាក់ស្តែងនៅតាមរាជធានី-ខេត្តមួយចំនួនទៀតផងដែរ៕ដក​ស្រ​​ង់ពីAKP

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com