ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងផែនការណែនាំស្តីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងពិធីបុណ្យផ្សេងៗ

ខេត្តកំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងផែនការណែនាំស្តីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងពិធីបុណ្យផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំ នៃកងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុកទាំង៩ នាព្រឹកថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ។

ក្នុងឱកាសនេះឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីសារាចរណែនាំសម្រាប់អនុវត្តន៍ជាអចិន្ត្រៃយ៍លេខ 0៩ ស រ ណ ន ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០០៣ របស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វារទសមាសបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ។

ឯកឧត្តម ញឹក បានខេង បានលើកឡើងពីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយមាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនិងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ សម្រាប់បុណ្យកឋិនទានមានរយៈពេលកំណត់២៩ថ្ងៃ ដោយវត្តនីមួយៗទទួលបានតែអង្គកឋិនមួយដង ជាទានដែលផល្លានិសង្ឃខ្ពស់ទាំងឡាយ តែងមានសទ្ធាជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ បុណ្យកឋិនទាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍សង្កត់ធ្ងន់ដល់អភិបាលក្រុង ស្រុកទាំងអស់ ត្រូវចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការរីករាលដាលនៃជំងឺកូវិដ-១៩ ដល់បងប្អូនជាពលរដ្ឋនៅតាមមូលដ្ឋាននៅ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលគាត់អញ្ជើញមកពីទីជិតទីឆ្ងាយឱ្យបានប្រសើរឡើងថែមទៀត។ ជាពិសេសអភិបាលក្រុង ស្រុកទាំងអស់ត្រូវចុះពិនិត្យតាមដានវត្តណា នៅតំបន់ដាច់ស្រយាលដែលខ្វះចង្ហាន់ និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះវត្តនោះ ដើម្បីឱ្យមានចង្ហាន់គ្រប់គ្រាន់សម្រាប់ព្រះសង្ឃ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវជួយរក្សានូវព្រៃឈើ ទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ពិសេសល្បែងស៊ីសងដែលកើតឡើងតាមមូលដ្ឋាន។ សូមឱ្យអភិបាលក្រុង ស្រុកទាំងអស់យកចិត្តទុកដាក់បំផុត ក្នុងការចូលរួមប្រជុំប្រចាំខែរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ខែបន្ទាប់ទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com