ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ចុះពិនិត្យមើលស្ថានភាពសិក្សា និងចែកម៉ាស់ដល់សិស្សានុសិស្ស និងឧបករណ៍វាស់កម្តៅជូនវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ

ខេត្តរតនគិរី ៖ ដើម្បីធានាឲ្យការសិក្សាឡើងវិញរបស់ប្អូនៗសិស្សានុសិស្ស ក្នុងដំណាក់កាលទី២ ប្រកបដោយភាពជឿជាក់ និងទុកចិត្តបានពីការឆ្លងរីករាលដាលវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី(កូវីដ-១៩)ស្របតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីអមដំណើរដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពសិក្សានិងចែកម៉ាស់ជូនប្អូនៗក្មួយៗសិស្សានុសិស្ស និងឧបករណ៍វាស់កម្តៅដល់វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិ​ត​ក្នុ​​ង​ក្រុ​ងបានលុង។

នៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានប្រគល់ម៉ាស់ចំនួន២.៥០០ម៉ាស់ និងឧបករណ៍ វាស់កម្តៅចំនួន៥០គ្រឿង ជូនគណៈគ្រប់គ្រងសាលាក្នុងខេត្ត និងបានធ្វើការចែកម៉ាស់ជូនប្អូនៗក្មួយៗសិស្សានុសិស្សផងដែរ។

ឯកឧត្តម ថង សាវុន បានសម្តែងនូវមោទនភាពនិងកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងគណៈគ្រប់គ្រងសាលា វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ និយាយដោយឡែក និងនិយាយរួមគណៈគ្រប់គ្រងសាលានៅទូទាំងខេត្តដែលបានខិតខំអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវតាមគោលការណ៍របស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នៅក្នុងបរិបទនៃការដាក់ឲ្យដំណើការការសិក្សាឡើងវិញក្នុងដំណាក់កាលទី២នេះ។

ឯកឧត្តម អភិបាលខេត្តបានទទូចឱ្យលោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារជំងឺកូវីដ-១៩ ដោយសាលាទាំងអស់ត្រូវរក្សាអោយបាននូវអនាម័យ បរិស្ថានល្អ ក្នុងបរិវេណសាលា ជាពិសេស នៅក្នុងបន្ទប់នីមួយៗត្រូវដាក់ចំនួនសិស្សតាមការណែនាំរបស់ក្រសួង ចំនួន២០-២៥នាក់ ព្រមទាំងត្រូវដាស់តឿនក្រើនរំឮកសិស្សានុសិស្សគ្រប់ពេលវេលា មុនចូលសិក្សាធ្វើការ បាញ់កម្តៅ និងត្រូវលាងដៃឱ្យបានស្អាតជាមួយនឹងអាល់កុល ជែល ដើម្បីការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងរីករាលដាលនៅតាមសាលារៀនសហគមន៍រប​ស់យើង។

ឯកឧត្តម ថង សាវុន ក៏បានធ្វើការអំពាវនាវផងដែរដល់ឪពុកម្ដាយ និងអាណាព្យាបាលសូមគោរពតាមការណែនាំសំខាន់ៗរបស់ក្រសួងសុខាភិបាលក៏ដូចជាសារសំខាន់ៗរបស់ក្រសួងអប់រំ យុវជន និងកីឡាទាក់ទងនឹងវិធានការការពារអោយចាកផុតកូវីដ-១៩ ព្រមទាំងចូលរួមនៅក្នុងកិច្ចការជួយឃ្លាំមើលអំពីសកម្មភាព និងការប្រែប្រួលសុខភាពរបស់កូនចៅខ្លួន បើមាន កម្ដៅខ្ពស់ ឬមិនស្រួលខ្លួន ឬផ្ដាសាយ សូមកុំ បញ្ជូនកូនទៅរៀន។ដោយឡែកអាជ្ញាធរមូលដ្ឋានសូមបន្តកិច្ចការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវនិងភាពអត់ធ្មត់ក្នុងដំណើរការ បើកសាលារៀនឡើងវិញស្ថិតក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ នេះ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តរតនគិរី សាលាគ្រប់កម្រិតមានចំនួន ៣៣សាលា បានបើកដំណើរការក្រោមលក្ខខណ្ឌសុវត្ថិភាពខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com