ខេត្តកំពត ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារយុវជនចុះជួយស្រុកដងទង់ និងលោកស្រី គឹម សុធារី អភិបាលនៃគណៈអភិបាលស្រុកជុំគិរី សមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការសាលាស្រុក បានចូលរួមសាកសួរសុខទុក្ខលោក ទិត្យ ឌឿន អតីតសមាជិកក្រុមប្រឹក្សាស្រុក និងបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនមានដូចជា៖ អង្ករ២០គ.ក, មី១កេស, ទឹកត្រី០១យួរ, ប្រេងឆា០១ដប, ប៊ីចេង១កញ្ចប់, ទឹកបរិសុទ្ធ១កេស, ស្ករស១កញ្ចប់ ព្រមទាំងថវិកាចំនួន១៥០.០០០រៀល។