ខេត្តកំពត ៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ហៀក ម៉ា និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកសំភារមួយចំនួន និងថវិកា ១. ៤០០.០០០រៀល ទៅប្រគេនព្រៈសង្ឃ ចំនួន ២វត្ត គឺវត្តអង្គមុន្នីវន្តក្នុងឃុំស្រែសំរោង និងវត្តស្រែក្នុងឬវត្តពោធិ៍វង្ស ក្នុងឃុំស្រែក្នុង ស្រុកជុំគិរី។
ក្នុងនោះ ឯកឧត្តម នៃ គង់ អភិបាលរងខេត្ត បានចូលអង្ករ ១០០គីឡូក្រាម និងថវិកា ២០ម៉ឺននរៀល។ លោក មាស ខេមរិន្ទ បានចូលរួមថវិកាចំនួន ២០០.០០០ រៀល និងលោក អ៊ួង ធារ៉ា ១៤០.០០០រៀលទៀត ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសព្រមទាំងជូនថវិកាដល់ដូនជីតាជីចំនួន៩៥នាក់ព្រមទាំងប្រជាការពារ និងកងកម្លាំងប្រមាណ ២៥នាក់ផងដែរ ។