ខេត្តកំពត ៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារយុវជនចុះជួយស្រុកដងទង់ បានជួយឧបត្ថម្ភកុំព្យូទ័រចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ដល់រដ្ឋបាលស្រុកជុំគិរី។